ភ្នំពេញ៖ យោងតាមប្រភពពីខុទ្ទកាល័យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។ នេះបើតាមលោក វង សច្ចវិជ្ជា ភា្នក់ងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាព បានឱ្យដឹងនៅថ្ងៃ ១៧ ខែសីហា ឆ្នាំ២០២១។
យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។ ប្រភពដដែលបានបញ្ជាក់ផងដែរថា ក្រុមការងារកំពុងតែសិក្សាពីតម្លៃ ដែលត្រូវប្រមូលទិញនៅឡើយ ហើយបន្ទាប់ពីប្រមូលទិញបាន ផ្លែមៀនប៉ៃលិនទាំងនេះ នឹងផ្តល់ជូនទៅដល់គោលដៅដែលបានកំណត់រួចហើយ។
ដូច្នេះសូមប្រជាកសិករដែរមានផល្លានុផល ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ ។ ទីកន្លែងទទួលទិញ ៖ នៅក្នុងសាលាខេត្តបាត់ដំបង ទំនាក់ទំនង តាមរយៈ ទូរសព្ទ លេខ៖ 1-0977773737 លោក សេង ឌីលីន 2-0889037777 លោក ស៊ុន ម៉េងហៃ៕
កែសម្រួលដោយ គង់ សុខឡេង។





