Connect with us

ព័ត៌មានសេដ្ឋកិច្ច

ចិន នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់អង្ករកម្ពុជា

ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ចិន នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់អង្ករកម្ពុជា ខណៈរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារចិន ចំនួន១៧.១៩ម៉ឺន តោន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «ប្រទេសចិន នៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់អង្ករកម្ពុជា»។

បើយោងតាមតួលេខ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បាន បញ្ជាក់ថា រយៈពេល ៩ខែ ឆ្នាំ២ ០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ចិន ចំនួន១៧.១៧ម៉ឺនតោនដែលមានកំណើន ៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ស្មើនឹង៣៥% នៃការនាំចេញអង្ករសរុប។

សូមរំលឹកថា កម្ពុជា-ចិន ចុះកិច្ចសន្យាពាណិជ្ជកម្ម ជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ គាំទ្រដល់គោលដៅ នាំចេញអង្ករ១លានតោន ក្នុងមួយ១ឆ្នាំ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook