Connect with us

ព័ត៌មានទាន់ហេតុការណ៍

មេដឹកនាំអាហ្វហ្គានីស្ថាន ត្រូវបាន NATO ស្តីបន្ទោស ចំពោះសោកនាដកម្ម បន្ទាប់ពីតាលីបង់បានគ្រប់គ្រងប្រទេស

 (កាប៊ុល)៖ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា សម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើលចំពោះល្បឿន នៃជ័យជម្នះរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានស្តីបន្ទោស លើមេដឹកនាំអាហ្វហ្គានីស្ថានចំពោះសោកនាដកម្មនេះ ដែលកំពុងកើនឡើងនៅប្រទេសអាហ្វហ្កាហ្វនីស្ថាន ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

លោកបានមានប្រសាសន៍ថា «នៅទីបំផុតភាពជាអ្នកដឹកនាំនយោបាយអាហ្វហ្គានីស្ថានបរាជ័យក្នុងការក្រោកឈរប្រឆាំងពួកតាលីបង់ និងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីដែលប្រជាជនអាហ្វហ្គានីស្ថានចង់បាន»

អគ្គលេខាធិការអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា «ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំឱ្យមានសោកនាដកម្មដែលយើងកំពុងឃើញនៅថ្ងៃនេះ»

ដោយ គង់ សុខឡេង។

https://blogger.googleusercontent.com/img/a/AVvXsEhvaqeDpVVjI5FWkY0sHJJWW_Ha5skOq2kIjg__hxJtsFlzp5c8a5Mk0R8wApzuvixg0cB9NEVRICeD4JHT0y8moX9pGume4V3WNGvjR9eplw7HFWrAJ5CyACZeWJ6Q3qXjtrvSUhcYmm3p7r1Zl2V_oR5lPJUUHFIZvnbK6halOVbvHcSXyvLLMcFb=s919

Click to comment

Leave a Reply

Your email address will not be published.

Facebook