តំណាងក្រុមតាលីបង់បានលើកឡើងថា៖ «យើងមិនសងសឹកអ្នកណាឡើយ មិនគំរាមកំហែងដល់ប្រទេសជិតខាង មានបំណងឱ្យអាហ្គានីស្ថានមានតែមួយសម្រាប់ទាំងអស់គ្នាតែម្តង»។ការលើកឡើងនេះនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
នៅក្នុងសន្និសីទកាសែតនោះដែរ តំណាងមន្ត្រីក្រុមតាលីបង់ម្នាក់បានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលតាលីបង់នឹងធ្វើកំណែទម្រង់៨ចំណុចដូចខាងក្រោម៖
១- ការបង្កើតរដ្ឋាភិបាល៖ អ្នកនយោបាយមានភាពសកម្មក្នុងការពិគ្រោះយោបល់ ផ្តល់ឱកាសឱ្យស្រ្តីជាសមាជិក សភា រដ្ឋាភិបាល បង្កើតរដ្ឋាភិបាលនិងប្រព័ន្ធនយោបាយដែលនឹងបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនអាហ្វហ្គានីស្ថាន។
២- ការផ្សះផ្សារជាតិ៖ បានប្រកាសថា ផ្តល់ការលើកលែងទោសដល់អតីតន្ត្រីរដ្ឋាភិបាល ដោយលើកលើកឡើងថា មិនសងសឹកបក្ខពួកអ្នកកាន់កាប់ ឬតំណាង នៃអតីតរបបនេះនោះទេ ពួកគេទាំងអស់គ្នាគឺជាដៃគូរបស់យើងក្នុងការកសាងមាតុភូមិរបស់យើង ពួកតាលីបានមិនមានបំណងដេញតាមជនជាតិអាហ្វហ្គានីស្ថាន ដែលឥឡូវនេះកំពុងព្យាយាមចាកចេញពីប្រទេសតាមរយៈអាកាសយាន្តដ្ឋានក្រុងកាប៊ុលនោះទេ បើសិនពួកគេត្រឡប់ចូលមកផ្ទះវិញចូលមកវិញមក។
៣- សន្តិភាពប្រជាជនៈ ក្រុមតាលីបាន បានបញ្ជាក់ថា អាជ្ញាធរថ្មីនៅក្រុងកាប៊ុលកំពុងខិតខំបង្កើតទំនាក់ទំនងជាមួយអ្នកជិតខាងហើយ យើងធានាពិភពលោក ពិសេសសហរដ្ឋអាមេរិកថា ទឹកដីអាហ្គានីស្ថាននឹងមិនត្រូវបានប្រឆាំងប្រទេសផ្សេងទៀតឡើយ។
៤- ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនៈ អាហ្គានីស្ថាន នឹងមិនក្លាយជាមជ្ឈមណ្ឌល ផលិតគ្រឿងញៀនប្រភេទណាមួយឡើយ យើងនឹងព្យាយាមលប់បំបាត់អំពើអាក្រក់នេះ ហើយប្រែក្លាយមាតុភូមិរបស់យើង ទៅជាប្រទេសគ្មានគ្រឿងញៀនតែម្តង។
៥- ការពារជនបរទេសៈ សុវត្ថិភាពអ្នកកាសែតនៅក្រុងកាប៊ុល ជាអត្ថិភាពមួយក្នុងចំណោមអត្ថិភាពរបស់ក្រុមតាលីបាន យើងចង់ធានាដល់ពិភពលោកថា ប្រជាជននៅក្រុងកាប៊ុល អ្នកការទូតនិងអង្គការមិនរកប្រាក់ចំណេញ មិនស្ថិតនៅក្រោមការគំរាមកំហែងទេ។
៦- ច្បាប់សារីយ៉ាៈ ត្រង់នេះពួកតាលីបានថា នឹងមិនបោះបង់បំណងរបស់ពួកគេ ក្នុងការរស់នៅក្រោមបង្គាប់នៅក្នុងប្រទេសស្របតាមច្បាប់សារីយ៉ាទេ ហើយថាជាសិទ្ធិដោយសន្តិវិធីរបស់យើងក្នុងការណែនាំច្បាប់ឥស្លាមនៅប្រទេសរបស់យើង។
៧- ស្តីពីសិទ្ធិស្រ្តីៈ សិទ្ធិស្រ្តីនឹងរស់នៅក្រោមច្បាប់សារីយ៉ា តែតាលីបាន បានសន្យាថា នឹងឱ្យស្រ្តីសិក្សានិងធ្វើការ ហើយអញ្ជើញពួកគេចូលរួមនៅក្នុងសកម្មភាពរដ្ឋាភិបាលនាពេលអនាគត តែក្នុងពេលជាមួយគ្នានេះ បានសម្រេចចិត្តណែនាំការអប់រំដាក់នៅដោយឡែកក្នុងប្រទេស។
៨- អំពីការងារអ្នកសារព័ត៌មានៈ យើងធានានឹងរក្សាទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយដែលនឹងផ្តល់ឱកាស ឱ្យធ្វើការដោយសេរី ប៉ុន្តែតាលីបាន នឹងមិនអនុញ្ញាតិឱ្យផ្សព្វផ្សាយមិនគោរព សង្គមអាហ្គានីស្ថាន ផលប្រយោជន៍ជាតិ និងការបង្រៀនរបស់សាសនាឥស្លាមនៅដោយសេរីនោះទេ។
សូមបញ្ជក់ថា បច្ចុប្បន្ននេះ ប្រជាជនអាហ្វហ្កាហ្វនីស្ថានមួយចំនួនបាននិងរត់និរទេសខ្លួន ដោយសម្រុកគ្នាឡើងយន្តហោះយោធាអាមេរិកចាកចេញពីប្រទេសអាហ្វហ្កាហ្វនីស្ថាន ប៉ុន្តែពួកតាលីបង់មិនបានធ្វើទុក្ខបុកម្នេញដល់អ្នកដែលរត់គេចនេះឡើយ ដោយក្រុមនេះទុកសិទ្ធិសិរីភាពក្នុងការនិទេសខ្លួន៕
ដោយ គង់ សុខឡេង។
http://https://blogger.googleusercontent.com/img/a/AVvXsEgT-QwGPYblkvCjhW_mHStOd3QVhNvDKKmRoHIp7N4h7Rc64eDatKuAGKfzAWsqvNw6s9sqQtQZoJE1LROSULCgqNQ0qxT-lxi9jaiP0-FUoonB8YXC2Fua5AajcwgDggwf_zeTok5xHbr_fqVJhzSfoAdX4apzJDhL_fhhRHS3gMLlxvU4pma6bpfH=s768