ព័ត៌មានជាតិ រដ្ឋបាលខេត្តប៉ៃលិន ប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករក្រីក្រ Share Tweet (ប៉ៃលិន)៖ ដោយអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួយប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជា កសិករក្រីក្រ ម្ចាស់ចម្ការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត ដើម្បីយកមកចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនិងកំពុងព្យាបាលជំងឺកូវីដ- ១៩ នៅតាមមណ្ឌល។ លោកជំទាវ បាន ស្រីមុំ មាន ប្រសាសន៍ថា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ ហើយជាក់ស្តែងនៅពេលនេះ លោកទាំងទ្វេ បានអន្តរា គមន៍ជួយប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជា កសិករក្រីក្រ ដែលកំពុងមានបញ្ហាទីផ្សារក្នុងបរិបទកូវីដ- ១៩។ លោកជំទាវអភិបាលខេត្តប៉ៃលិន បានប្រសាសន៍បញ្ជាក់ថា ការជួយទិញផ្លែមៀនប៉ៃលិននេះ គឺទិញពីម្ចាស់ចម្ការក្រីក្រផ្ទាល់ ដោយមិនមែនកសិកដ្ឋាន ឬចម្ការរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញនោះទេ គឺត្រូវរកទី ផ្សារដោយខ្លួនឯង ហើយផ្លែមៀនប៉ៃលិន ដែលបានជួយទិញពីកសិករនេះ គឺសម្តេចទាំងទ្វេ មិនមែននាំយកទៅលក់នៅក្នុងទីផ្សារមួយណានោះទេ គឺនាំយកទៅធ្វើកម្មវិធីមនុស្សធម៌ ដូចជា ចែកជូនដល់កម្លាំងគ្រប់ប្រភេទ មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខ ពិសេសជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា។ លោកជំទាវ បាន ស្រីមុំ ក្នុងនាមអាជ្ញាធរខេត្ត និងជួសមុខឱ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលជាម្ចាស់ចំការមៀន សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយដោះស្រាយ ចំពោះបញ្ហាទីផ្សារផ្លែមៀននេះ ដល់ប្រជា កសិករក្រីក្រម្ចាស់ចំការ ស្របពេលដែល សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងជួបការលំបាក ដោយសារជម្ងឺរាត ត្បាតកូវីដ-១៩ផង។ ចំណែកកសិករដែលជាម្ចាស់ចម្ការមៀនប៉ៃលិន បានសម្តែងនូវក្តីរំភើបសប្បាយរីក រាយឥតឧបមារកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះកាយវិការរបស់សម្តេចទាំងទ្វេ ដែលបានយក ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដូចរូបគាត់ និងកសិករដទៃ ទៀត ដោយបានចាត់តាំងឲ្យក្រុមការងារចុះផ្ទាល់ ជួយទិញផ្លែមៀន ដែលកំពុងជួបបញ្ហាលក់មិនចេញទៅកាន់ទីផ្សារ ដើម្បីជួយស្រោចស្រង់ការ ខាតបង់ដើមទុន និងកម្លាំងជា ច្រើនកន្លងមកក្នុងការផលិត។ សូមបញ្ជាក់ថា គ្រាន់តែនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានប្រមូលទិញផ្លែមៀនប៉ៃ លិន ពីប្រជាកសិករក្រីក្រម្ចាស់ចំការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត សរុបចំនួន ១០តោន និងនៅបន្តទិញបន្ថែមទៀត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល៕ Post Views: 184 Related Topics: Up Next ដោយសារការចាក់វ៉ាក់សាំងមានល្បឿនលឿន សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងរហ័ស Don't Miss កម្ពុជាកំពុងស្នើសុំប្រទេសចិននិងថៃឱ្យពន្លឿននីតិវិធីនាំចេញផ្លែមៀនប៉ែលិន Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍6 mins ago សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទ្វីបអាហ្រ្វិក កន្លែងដំបូងនៅកុងហ្គោ ព័ត៌មានសេដ្ឋកិច្ច11 mins ago មកស្គាល់ ‘Green Comet’ មកលេងផែនដីជាលើកដំបូងក្នុងរយៈពេល 50,000 ឆ្នាំ ព័ត៌មានជាតិ1 hour ago គណៈប្រតិភូនៃសាជីវកម្មធនាគារស៊ូមីតូម៉ុ មីតស៊ុយកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook