Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ច្បាប់រដ្ឋសភាអនុម័តគឺជាមាគ៌ាដ៍សំខាន់សម្រាប់ស្ថាប័ននីតិប្រតិបត្តិនិងតុលាការ

រាជធានីភ្នំពេញ៖ រដ្ឋសភាបានបើកសម័យប្រជុំលើកទី៥នីតិកាលទី៦នៅព្រឹកថ្ងៃទី៥ តុលានេះ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនរដ្ឋសភាដូចតាមទម្លាប់នៅរៀងរាល់ពេលបើកសម័យប្រជុំរដ្ឋសភាមួយលើកៗ ។ ក្នុងព្រះរាជសារ អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា ជាកិច្ចការដ៍សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងព្រះរាជាណចក្រកម្ពុជា ប្រជាធិបតេយ្យ សេរីពហុបក្ស។

ព្រះមហាក្សត្រ បានព្រះរាជបន្ទូលបន្ថែមថា ច្បាប់នានាដែលរដ្ឋសភាបានអនុម័តបាន គ្របដណ្តប់ លើវិស័យសំខាន់ៗ សម្រាប់កសាងនិងអភិវឌ្ឍជាតិ ក៍ដូចជា​ការ​ជម្រុញនិងលើកកម្ពស់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងអន្តរជាតិ។

«ច្បាប់ទំាងឡាយដែលរដ្ឋសភា បានអនុម័តគឺជាមាគ៌ាដ៍សំខាន់ចំាបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តម ប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមសភាពជាក់ស្តែងនិងសកល​ភាវូបនីយកម្ម» ។ នេះជាព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទិ៥នីតិកាល។

មានរបៀបវារៈចំនួន១១ នៅក្នុងថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទិ៥នេះ នៅក្នុងនោះមានសេចក្តីព្រាងច្បាប់សំខាន់ៗចំនូន៩ ដែលទាក់វិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងជាអន្តរជាតិផងដែរ ដូចជាសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ ជាដើម​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook