Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមតាលីបង់មិនត្រូវបាន EU ទទួលស្គាល់ ហើយក៏មិនត្រូវបានចរចានយោបាយជាមួយឡើយ

 (ហ្សឺណេវ)៖ ក្រុមតាលីបង់មិនត្រូវបានទទួលស្គាល់ ហើយក៏មិនត្រូវបានចរចានយោបាយជាមួយ ដោយសហភាពអឺរុបឡើយ។ នេះជាការលើកឡើងរបស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអ៊ឺរ៉ុប ។ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-Jazeera នៅយប់ថ្ងៃសៅរ៍ ទី២១ ខែ​សីហា ឆ្នាំ២០២១ ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០​២១នេះ។

ប្រធានប្រតិបត្តិសហភាពអឺរ៉ុបរូបនេះ បានលើកឡើងបែបនេះ បន្ទាប់ពីបានទៅទស្សនកិច្ចមជ្ឈមណ្ឌលទទួលជនភៀសខ្លួននៅទីក្រុងម៉ាឌ្រីត សម្រាប់បុគ្គលិកអាហ្វហ្គានីស្ថានរបស់ស្ថាប័នសហភាពអឺរ៉ុប ដែលត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល។

នាឳកាសនោះដែរ លោកស្រី Von der Leyen បាននិយាយថា លោកស្រីនឹងស្នើបង្កើនចំនួនទឹកប្រាក់រហូតដល់៥៧លានអឺរ៉ូ ឬស្មើរនឹង ៦៧លានដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាននៅឆ្នាំនេះ ដែលគណៈកម្មការបានបម្រុងទុក៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook