Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រជាជនអាហ្វហ្គានីស្ថានត្រូវបានជម្លៀសតាមជើងហោះហើក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល តាមការបញ្ជារបស់អាមេរិក

(វ៉ាស៊ីនតោន)៖ប្រជាជនអាហ្វហ្កានីស្ថាន និងជនបរទេសរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុលតាមជើងហោះហើក្រុមហ៊ុនអាកាសចរណ៍ធំៗ ជាច្រើនរបស់អាមេរិក តាមាការបញ្ជារបស់រដ្ឋាភិបាលអាមេរិកនៅថ្ងៃអាទិត្យ ទី២២ សីហានេះ បន្ទាប់ពីសកម្មភាពជ្រុលនិយមរបស់ក្រុមតាលីបង់មានការធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ។

មន្ទីរប៉ង់តាហ្គោនបាននិយាយថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin បានដាក់ដំណើការឱ្យកងនាវាចរអាកាសស៊ីវិលដែលកម្រប្រើប្រាស់ ដើម្បីជួយដឹកជញ្ជូនមនុស្សនៅមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈឹមបូព៌ា។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា «សមត្ថភាពរបស់នាយកដ្ឋានការពារជាតិអាមេរិក (DOD) ក្នុងការបង្កើតកងកម្លាំងយោធាត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងឧស្សាហកម្មពាណិជ្ជកម្ម ដែលផ្តល់នូវសមត្ថភាពដឹកជញ្ជូន ក៏ដូចជាបណ្តាញសកលដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងពេលមានអាសន្ន»

សេចក្តីថ្លែងការដដែលនេះបានបន្ថែមទៀតថា «យន្តហោះស៊ីវិលចំនួន ១៨ គ្រឿងមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដូចជា Atlas, Delta, Omni, Hawaiian និង United នឹងជួយដល់ប្រតិបត្តិការដឹកជញ្ជូនទំនិញយោធារាប់សិបគ្រឿង ដែលពាក់ព័ន្ធនឹងការជម្លៀសមនុស្សចេញ»

ជំនួសឱ្យធ្វើការចេញចូលរដ្ឋធានីកាប៊ូល យន្តហោះទាំងនោះនឹងដឹកជញ្ជូនមនុស្សពីមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប និងជាច្រើនទៀតទៅកាន់សហរដ្ឋអាមេរិក៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook