ព័ត៌មានជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៥៧គ្រួសារ ដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-19 និងកំពុងត្រូវដាក់ខ្លួន ១៤ថ្ងៃធ្វើចត្តាឡីស័កនៅតាមផ្ទះ Share Tweet ស្ទឹងត្រែង៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមប្រតិបត្តិការសាខា សហការណ៍ជាមួយ អនុសាខាក្រុងស្ទឹងត្រែង បានចុះនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៥៧គ្រួសារ ដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-19 ហើយត្រូវដាក់ខ្លួនចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃ ក្នុងកំឡុងពេលបិទខ្ទប់ក្រុងស្ទឹងត្រែង ដំណាក់កាលទី១ ក្នុងសង្កាត់ចំនួន២ រួមមាន សង្កាត់សាមគ្គី ចំនួន ២៧គ្រួសារ និងសង្កាត់ស្រះឬស្សី ចំនួន ៣០គ្រួសារ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-19 ខាងលើ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០ គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី១យួរ ទឹកសៀវអ៊ីវ១យួរ ក្នុងនោះផងដែរសាខាក៏បាន ភ្ជាប់ជូននូវសារគន្លឹះសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ស្តីពីវិធានអប់រំសុខភាព និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-19 ផងដែរ ។ ឆ្លៀតក្នុងឱកាសនោះ លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោកជំទាវ គង់ សំអាត ម៉ុមសារឿន អនុប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាល ឯកឧត្តមប្រធាន ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយជំងឺឆ្លងផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសក្នុងស្ថានភាពដ៏លំបាក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕ Post Views: 280 Related Topics: Up Next ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបញ្ចប់ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះពិនិត្យមើលមន្ទីរពិសោធន៍មួយចំនួន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម Don't Miss ក្រសួងសុខាភិបាល ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍10 mins ago “Blingen”ពិភាក្សា អំពី សង្គ្រាម អ៊ុយក្រែន ក្នុង អំឡុង ពេល ទស្សនកិច្ច ថ្មីៗ នេះ ទៅកាន់ ប្រទេស ចិន ព័ត៌មានទាន់ហេតុការណ៍41 mins ago NATO ជំរុញឱ្យចិនផ្តោតលើសង្គ្រាមរុស្ស៊ី បាន ព្រមាន ថា ខ្លួន អាច យក តម្រាប់ តាម ការ គំរាម កំហែង របស់ តៃវ៉ាន់ ព័ត៌មានទាន់ហេតុការណ៍53 mins ago ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទាហានមីយ៉ាន់ម៉ាបន្ថែមទៀត ពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារលោកស្រី ស៊ូជី ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook