ព័ត៌មានជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបញ្ចប់ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះពិនិត្យមើលមន្ទីរពិសោធន៍មួយចំនួន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម Share Tweet កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមបញ្ចប់ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់បងប្អូនអតីតយុទ្ធជនខេត្តកំពង់ចាម ។ បន្ទាប់ពីបញ្ចប់ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន ហើយនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្តម ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលមន្ទីរពិសោធន៍មួយចំនួន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលបានរួមសហការគ្នាបង្កើតបាននូវមន្ទីរពិសោធន៍យ៉ាងច្រើន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមួយនេះ ក្នុងការបម្រើឲ្យផលប្រយោជន៍រួមលើវិស័យសុខាភិបាល ក្នុងក្របខណ្ឌខេត្ត និង ក្របខណ្ឌតំបន់៕ Post Views: 128 Related Topics: Up Next កម្ពុជា៖គិតត្រឹមថ្ងៃទី២៤ ខែសីហា ចំនួនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ១៩បានឡើងដល់ ៩,៩៦១,៦៣០នាក់ហើយ! Don't Miss សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៥៧គ្រួសារ ដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-19 និងកំពុងត្រូវដាក់ខ្លួន ១៤ថ្ងៃធ្វើចត្តាឡីស័កនៅតាមផ្ទះ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ20 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ព័ត៌មានកីឡា20 hours ago យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២» ព័ត៌មានជាតិ20 hours ago ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការ ប្រពន្ធ័ផ្ស ព័ត៌មានជាតិ1 month ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ កងកម្លាំងប្រដាប់អាវុធ3 months ago ឃាត់ខ្លួនម្ចាស់រថយន្តនិងជនជាតិចិនប្រុស៤នាក់កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago ប៊ិះអាសន្នធំ យន្តហោះរុស្ស៊ីហោះកៀកយន្តហោះអង់គ្លេសបំផុតនិងបាញ់កាំជ្រួចនៅលើសមុទ្រខ្មៅ កងកម្លាំងប្រដាប់អាវុធ6 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook