Connect with us

ព័ត៌មានជាតិ

កម្ពុជា៖គិតត្រឹមថ្ងៃទី២៤ ខែសីហា ចំនួនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ១៩បានឡើងដល់ ៩,៩៦១,៦៣០នាក់ហើយ!

 (ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩,៩៦១,៦៣០នាក់។ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មានកម្ពុជា​សន្តិភាពទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ។

កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៨,០១%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០លាននាក់។ ដោយឡែក ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ​រយៈពេល២៤ថ្ងៃ នៃការចាប់ផ្តើមនេះ ក្រុមគ្រូពេទ្យចាក់បាន ៥៩,០១% ស្មើនឹងចំនួន១,១៦០,៦៥៥នាក់  ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook