ព័ត៌មានជាតិ ខេត្តបាត់ដំបង ៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំអំណោយមនុស្សធម៌ ជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៥៧គ្រួសារ នៅស្រុកកំរៀង Share Tweet (បាត់ដំបង)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង។ សកម្មភាពមនុស្សធម៌នេះត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅបរិវេណវត្តកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ នេះបើយោងតាមអង្គភាពព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីងៀត១គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ៦ដប សារុង ១ ក្រមា ១ ម៉ាស់ ១០បន្ទះ អាល់កុល ១ដប ទឹកបរិសុទ្ធចំណុះ២០មីលីលីត្រចំនួន ១ធុង និងថវិកាមួយចំនួនទៀត។ ដោយឡែក សម្រាប់គ្រួសារ ដែលរលំផ្ទះអស់ទាំងស្រុង ក្រុមការងារសាខាកាកបាទក្រហមក៏បានផ្ដល់ជូននូវតង់បន្ថែម ១ផ្ទាំង សម្រាប់ប្រក់ជាទីជម្រកបណ្ដោះអាសន្ន។ ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋ គឺលោកស្រី ឆៃ លឿម អាយុ៤៩ឆ្នាំ ដែលជាស្ត្រីមេម៉ាយ ទទួលបន្ទុកចិញ្ចឹមកូនប្រុសស្រី ៣នាក់ រស់នៅភូមិស្វាយវែង ឃុំកំរៀង ដែលផ្ទះចាស់របស់គាត់រងគ្រោះដោយខ្យល់ខូចខាតទាំងស្រុង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ដោយមើលឃើញពីជីវភាពខ្វះខាតសម្រាប់សាងសង់លំនៅដ្ឋានថ្មី ក្រុមការងារចុះជួយមូលដ្ឋានឃុំកំរៀង អាជ្ញាធរស្រុកកំរៀង និងសប្បុរសជន ក៏បានរៃអង្គាសថវិកាសម្រាប់ធ្វើផ្ទះថ្មីជូនស្ត្រីខាងលើ។ ក្នុងនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ប៊ុត គឹមស៊ាន ក៏បានឧបត្ថម្ភបំពេញបន្ថែមពីជាមួយក្រុមការងារ និងសប្បុរសជន ដោយរៃបានឧបត្ថម្ភថវិកាសរុបចំនួន ១លានរៀល សម្រាប់សាងសងផ្ទះថ្មី ដែលមានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី នាពេលខាងមុខ។ ស្របជាមួយគ្នានេះដែរ ប្រតិភូសាខាកាកបាទក្រហមខេត្តបាត់ដំបង បានបន្តនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកំរៀងផងដែរ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកបរិសុទ្ធចំនួន ១០កេស ម៉ាស់ ៥ប្រអប់ អាល់កុល ១០ដប ត្រីងៀត ៥គីឡូក្រាម និងបច្ច័យមួយចំនួនទៀត។ លោក អ៊ុយ រី និងលោក ប៊ុត គឹមស៊ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ជាពិសេសត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ មានវិធានការ «៣-ការពារ និង ៣-កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា៕ គួរជម្រាបថា ខេត្តបាត់ដំបងបានទទួលរងគ្រោះធម្មជាតិខាងលើនេះ ចំនួន ២លើករួចហើយ គឺនៅថ្ងៃទី១៧ និង១៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅ៕ ដោយ គង់ សុខឡេង។ Post Views: 206 Related Topics: Up Next វិភាគអន្តរជាតិ៖ តើសិទ្ធិមនុស្ស ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបែបចុងកាណុងកាំភ្លើងឬ? Don't Miss ក្រសួងកសិកម្មបានដាក់ចេញវិធានការដោះស្រាយមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងផ្នែកវារីវប្បកម្ម នៅកម្ពុជា Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍45 mins ago ក្មេង៤នាក់ បាត់ខ្លួន ៤០ថ្ងៃ បន្ទាប់ពីរួចជីវិតពីការធ្លាក់យន្តហោះ នៅ ព្រៃ Amazon រកឃើញហើយ ព័ត៌មានជាតិ1 day ago ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបន្តជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀតនៅខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធ1 day ago សម្តេចពិជ័យសេនា លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល កីឡាករ កីឡាការិនីជាជនពិការបន្ថែមទៀត ព័ត៌មានជាតិ2 months ago នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ ព័ត៌មានកីឡា3 months ago «គុនខ្មែរ» ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយ UNESCO យ៉ាងច្បាស់ៗ ខណៈ «Muay Thai» គ្រាន់តែជា… កងកម្លាំងប្រដាប់អាវុធ3 months ago ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កងកម្លាំងប្រដាប់អាវុធ11 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook