Connect with us

ព័ត៌មានជាតិ

លោក យ៉ន សេងហាន អតីតគ្រូបង្រៀនព្រះវិន័យបិដកពុទ្ធសាសនា បានប្រែក្លាយជាអ្នកមានស្តុកស្តមទទួលបានគោរម្យងារជាឧកញ៉ា និងជាឧត្តមទីប្រឹក្សាសម្តេច ព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ

រាជធានីភ្នំពេញ៖

លោកឧកញ៉ា យ៉ន សេងហាន អតីតជាគ្រូបង្រៀនព្រះនិន័យបិដក និងជាបព្វជិតក្នុងព្រះពុទ្ធសា​ស​នា​ បានប្រែក្លាយខ្លួនជាអ្នកមានស្តុកស្តមម្នាក់នៅសង្គមកម្ពុជា រហូតដល់បានឡើងគោ​រមងារ​ជាឧញ៉ា និ​ងជាទីប្រឹក្សាសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ កាលពីព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០២១ ។ នេះបើយោងតាមគណនីហ្វេសបុករបស់លោក ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

លោកឧញ៉ា យ៉ន សេងហាន អតីតធ្លាប់បានបួសរៀននៅក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយទទួលបានសញ្ញាបត្រពីពុទ្ធិកសិក្សា ហើយក៏ជាឧទ្ទេសាចារ្យផ្នែកពុទ្ធវិន័យបិដកដ៏ជំនាញផងដែរ។ នៅក្នុងគណនីហ្វេសបុករបស់លោកបានសរសេរថា លោកធ្លាប់បានឆ្លងកាត់ជីវិតពោរពេញដោយការតស៊ូស្ទើរតែពាក់កណ្ដាលនៃជីវិតមកហើ​យ ក្រោយពីបានលាចាកសិក្ខាបទពីភេទបព្វជ្ជា មកកាន់ភេទជាឃរាវាសវិញ។ ឆ្លងកាត់ការត​ស៊ូរ​ក្នុង​ឆាកជីវិតជាឃរាវាស លោកក៏ទទួលបានជោគជ័យជាលំដាប់នៅក្នុងក្នុងវិស័យអចលនទ្រព្យ និងជាគ្រូបណ្តុះ​បណ្តាលអាជីវកម្មជោគជ័យ មិនតែប៉ុណ្ណោះលោកបានចូល​រួម​ចំណែក​ជួយ​​ដល់​សង្គម​ជាតិ​ជា​ច្រើននា​ពេល​កន្លង​មកក្នុងកិច្ចការមនុស្សធម៌ រួបទាំងវិស័យព្រះពុទ្ធសាសនាផង។

ដោយហេតុដូច្នេះហើយ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ទ្រង់សព្វព្រះហឬទ័យត្រាស់បញ្ញត្តិតែងតាំងលោកឧកញ៉ា យ៉ន សេងហាន ជាឧត្តមទីប្រឹក្សាផ្ទាល់ ដែលមានគោរម្យ៍ងារ “ពហូហត្ថាចិន្តាសង្គហមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ក្នុងស្មារតីជួយជ្រោមជ្រែងលើកស្ទួយព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាបានឱ្យគង់វង្សគ្រប់ ៥០០០វស្សាតទៅ។

សូមបញ្ជាក់ថា ភាពជោគជ័យរបស់លោក បានមកពីការតស៊ូរ និងអាជីពជាគ្រូបណ្តុះបណ្តាលអាជីវកម្មជោគជ័យ បន្ទាប់មកលោកបានក្លាយជាប្រធានក្រុមហ៊ុនអចលនទ្រព្យ  ហើយបានជួយកិច្ចការរសង្គមជាច្រើន រួមទាំងកិច្ចការព្រះពុទ្ធសាសនាផងដែរ ជាអានិសង្សរួញច្រាញលោកបានឡើងគោរម្យងារជាឧកញ៉ា និងជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្តេចព្រះមហាសង្ឃរាជាធិបតី អភិសិរីសុគន្ធា កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ៕

ដោយ គង់ សុខឡេង។

https://1.bp.blogspot.com/-bgdNjjF8C5s/YScR56xBGJI/AAAAAAAAkeU/v7_O7dYQDxYbKqD8IhpLmQOBVGDmUoaAwCLcBGAsYHQ/s2048/IMG_7516.JPG

https://1.bp.blogspot.com/-o4TyjEg7MQg/YScR5QJusTI/AAAAAAAAkeQ/lnWKg-8U8egVQs_wQiHeEG2nh1fHwkX-QCLcBGAsYHQ/s2048/IMG_7511.JPG

https://1.bp.blogspot.com/-3exN82rqJaw/YScR4m_lQPI/AAAAAAAAkeI/KfkZ5wehEZsNNVeUYH6uT2U9fE_m8nWTwCLcBGAsYHQ/s2048/IMG_7499.JPG

https://1.bp.blogspot.com/-KjV9p-E3AZU/YScR35ozabI/AAAAAAAAkeE/dK-ANOykTnMHBdYJrEV3MjiFqlVkZRBYQCLcBGAsYHQ/s2048/IMG_7498.JPG

https://1.bp.blogspot.com/-ek8v4vSTkv0/YScR3W4BPjI/AAAAAAAAkeA/MBv4f6bgy3gYjzoyxg-brGOWXzi0VBRtACLcBGAsYHQ/s2048/IMG_7491.JPG

https://1.bp.blogspot.com/-Mj7aUa31iLs/YScR3RN4E7I/AAAAAAAAkd8/cEfMwKla95YZNEQ5dGSBFotZ23z7hb_owCLcBGAsYHQ/s2048/IMG_7487.JPG

https://1.bp.blogspot.com/-lDaAKreP7yY/YScR1mJyCkI/AAAAAAAAkd0/h1_Zw68rFpQ70WxC6pDD-veSOuNzkZkpwCLcBGAsYHQ/s2048/IMG_7479.JPG

https://1.bp.blogspot.com/-jnvRbr27au8/YScR65huawI/AAAAAAAAkeg/LcL0LrL7LV8ic48zvbNatjIpXn6Fkta0QCLcBGAsYHQ/s2048/IMG_7564.JPGhttps://1.bp.blogspot.com/-3UDCq_HLLW4/YScR6K3567I/AAAAAAAAkeY/_o18jJBDWZcoFX31mnJo779vejB9E39oACLcBGAsYHQ/s2048/IMG_7556.JPG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook