Connect with us

ព័ត៌មានជាតិ

ផ្លែមង្ឃុតស្រុកថ្មបាំងខេត្ត កោះកុងមានរសជាតិផ្អែមឆ្ងាញ់ដែលកំពុងតែប្រមូលផល

កោះកុង៖ ប្រជាកសិករក្នុងស្រុកថ្មបាំងខេត្តកោះកុង កំពុងតែប្រមូលផលផ្លែមង្ឃុត ដែលល្បីមានរសជាតិផ្អែមឆ្ងាញ់ ហើយទទួលបានការគាំទ្រពីអតិថិជន។

លោកម៉ា និត ប្រជាកសិករដាំ ផ្លែមង្ឃុត ដែលរស់នៅក្នុង ស្រុកថ្មបាំង ខេត្ដកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាថា ផ្លែមង្ឃុតនៅក្នុងស្រុកនេះ កំពុងប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី- ខេត្តផ្សេងៗផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកបន្ថែមថា ផ្លែមង្ឃុតស្រុកថ្ម បាំងនេះ វាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើ ប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយមនុស្ស ពីព្រោះផ្លែមង្ឃុតបានជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានប្រឈមនឹងជំងឺធាត់ និងលើសទម្ងន់ ជួយជួសជុលគ្រឿងក្នុងសារពាង្គកាយឱ្យបានល្អឡើងវិញ រួមទាំងប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺ គ្រុនក្តៅ និងផ្តា សាយធម្មតាជាដើម បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឱ្យកើតជំងឺខ្វះឈាម ធ្វើឱ្យឈាមរត់បានស្រួល ជួយទប់ស្កាត់បញ្ហាប្រឈមមុខនឹងជំងឺគាំងបេះ ដូង ការកើនឡើងជាតិខ្លាញ់ និង ការឈឺចុកចាប់ត្រង់ទ្រូងជាដើម កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជំងឺឆ្លងផ្សេងៗទៀតប្រឆាំងនូវ បាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឱ្យប្រព័ន្ធសុំាក្នុងរាង កាយខ្លាំងក្លា ជំរុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារពីការកើតជំងឺមហា រីកនិងជំងឺនានា ដែលទាក់ ទងនឹងសរសៃឈាមនិង បេះដូង ប្រឆាំងនឹងជំងឺដាច់សរសៃឈាម ការពារមិនឱ្យលើសសំពាធឈាម និងការស្លាប់មួយចំហៀងខ្លួន ដែលបណ្ដាលមកពីលើសសម្ពាធឈាម ជំនួយដល់សុខភាពឆ្អឹង ដែលជួយប្រឆំាងនឹងការរលាកសន្លាក់ ដោយ(ពិសា ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ) ជំនួយដល់ប្រព័ន្ធចងចាំ ប្រឆាំងនឹងជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ពេលចាស់ជរា ជំនួយដល់សុខភាពស្បែក ធ្មេញ មិនឱ្យឆាប់ចាស់ និងខូច រួមទាំងជួយថែរក្សាស្បែកដូចជា ការពារ ពីជំងឺ មុន ជំងឺស្បែកស្ងួត និង រលោកស្បែកផងដែរ។

លោកបានបញ្ជាក់ថា សម្រាប់ផ្លែមង្ឃុតគឺត្រូវប្រើរយៈពេលដាំយូរ ប៉ុន្តែគេអាចធ្វើការថែទាំ ដោយមើលទៅលើធាង ប្រសិនបើវាបែកមែក គឺវាចេញផ្កាចន្លោះពី ៧ឆ្នាំទៅ ៨ឆ្នាំ ទើបអាចប្រមូលផលបាន ហើយក្នុងមួយដើមគឺយើងអាចប្រមូលផលបាន ពី ៣០០គីឡូក្រាម ទៅ ៤០០ គីឡូក្រាម។

លោកបានបន្ថែមថា ឆ្នាំនេះដោយសារតែមានបញ្ហាការ ប្រែប្រួលអាកាសធាតុធ្វើឱ្យដំណាំផ្លែឈើមិនសូវទទួលបានផលល្អ និងពិបាកក្នុងការថែទាំច្រើន ជាពិសេសពិបាកក្នុងការប្រមូលផល។

“ហើយផ្កាវាបែង ចែកជាបីដំណាក់កាលមុនវាចេញផ្កាតែម្ដងគឺអស់ហើយវាចេញតែកូនមួយៗទេ តែឆ្នាំនឹងវាបីដំណាក់កាល ទើបតែជួបប្រទះទេ វាផ្លែបីតង់ វាអូសបន្លាយ ធ្វើឱ្យយើងពិបាកថែ ទាំ ការដាក់ជី ដាក់ទឹក ព្រោះអីវាមានអាផ្កា អាក្ដិប អាផ្លែ តែមង្ឃុតក្នុងមួយដើមយើងអាចប្រមូលផលបាន ៣០០ទៅ ៤០០គីឡូក្រាមក្នុង១ដើម។

លោកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល ដែលជាស្នាដៃរបស់កសិករខ្មែរយើងដាំ ហើយសូមកុំយល់ច្រលំថាជារបស់នាំចូល ព្រោះបច្ចុប្បន្ននេះ កសិករយើងក៏មានការយល់ដឹង ពីរបៀបដាំដុះ ឱ្យត្រូវតាមស្ដង់ដារបច្ចេកទេសដែរ”។

សូមបញ្ជាក់ថា លោកម៉ា និត បានចាប់យកការធ្វើកសិកម្មដាំផ្លែមង្ឃុតនេះ អស់រយៈ ពេលជិត១០ឆ្នាំមកហើយ លើផ្ទៃដី៤ហិកតា ដែលលក់ក្នុងតម្លៃបោះដុំ១គីឡូក្រាម ៨០០០រៀល និងលក់រាយ ១២០០០រៀល ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook