Connect with us

ព័ត៌មានអន្តរជាតិ

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៥លាន ៤៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៤៨ម៉ឺននាក់

បរទេស៖ ទិន្នន័យពី Worldometer បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១៥, ៤៧៧,២៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៤៨៨,៥៧០នាក់ និងជាសះស្បើយឡើងវិញ ១៩២,៦៥៧,៦៤៩នាក់។

តាមរយៈទិន្នន័យខាងលើនេះដែរ ក៏បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ហើយក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយគិតមកដល់ថ្ងៃនេះ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៩,៣៤២,១៥៣នាក់ ស្លាប់ចំនួន ៦៥១,៨៥៦នាក់ និងជាសះស្បើយចំនួន ៣០,៧៣២,១២០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ៣២,៦០២,៣២៥នាក់ ស្លាប់ចំនួន ៤៣៦,៨៨៩នាក់ និងជាសះស្បើយ ៣១,៨១៣, ៩៧២នាក់។

ជាចុងក្រោយប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២០, ៦៧៦,៥៦១នាក់ ស្លាប់ ៥៧៧,៦០៥នាក់ និងជាសះស្បើយ ១៩,៦០៩,៥០៣នាក់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook