ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស បាននាំយកផ្លែមាននិងតាងែនចំនួន៨០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលឈរជើងនៅលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-ឡាវ កាលពីយប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ។ នេះបើតាម លោក ឥដ្ឋ សុវណ្ណរ័ត្ន ភ្នាក់ងារព័ត៌មានកម្ពុជាសន្តិភាព បានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
នាឳកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ តាងនាមខ្លួន ឯកឧត្ដម ផ្ទាល់ នាយទាហាន នាយទារង និងពលទាហាន ទាំងអស់ ដែលជាកងកម្លាំងចំណុះ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ សម្តេច តេជោ និង សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត សូមគោរពជូនពរ សម្តេចទាំងទ្វេរ និងថ្នាក់ដឹកនាំទាំងអស់ សូមប្រកបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លាងឃ្លាតឡើយ៕
ដោយ គង់ សុខឡេង។

