ភ្នំពេញ៖ នៅវេលាម៉ោង ៧.០០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ព្រមទាំង ថ្នាក់ដឹក នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះឲ្យទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់នូវអំណោយដ៏ថ្លៃថ្លា ផ្លែមៀន និងតាង៉ែន ចំនួន ៨០០គីឡូក្រាម ជូនដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស ដើម្បីចែកជូនដល់តាមបណ្ដាអង្គភាព នឹងបងប្អូនកងកម្លាំងដែលនៅលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-ឡាវ ។
តាងនាម ឯកឧត្ដម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងថ្នាក់ដឹងនាំ នាយទាហាន នាយទារង នឹងពលទាហាន ទាំងអស់គ្នាដែលជាកងកម្លាំងចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ សម្តេច តេជោ និង សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត និងសូមគោរពជូនពរ សម្តេចទាំងទ្វេរ និងថ្នាក់ដឹកនាំទាំងអស់ សូមប្រកបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លាងឃ្លាតឡើយ៕
