Connect with us

ព័ត៌មានកីឡា

តម្លៃភាគហ៊ុននៅក្លឹប Manchester United បានហក់ឡើងខ្ពស់ ក្រោយខ្សែប្រយុទ្ធ Cristiano Ronaldo ត្រឡប់មកវិញ

អន្តរជាតិ៖ តម្លៃទីផ្សារភាគហ៊ុននៅក្លឹប Manchester United បានកើនឡើងជាង ៨% បន្ទាប់ពីក្លឹបបានប្រកាសពីការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅលើបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុន។

យោងតាមទិន្នន័យ MarketWatch នៅក្នុងវគ្គជួញដូរថ្ងៃទី២៧ ខែសីហា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Manchester United Ltd បានកើនឡើងជាង ៨% ការកើនឡើងនេះធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ ២,៨២ ពាន់លានដុល្លារ។

Manchester United Ltd គ្រប់គ្រងក្លឹប Manchester United (MU) និងសកម្មភាពពាក់ព័ន្ធទាំងអស់រួមទាំងបណ្តាញប្រព័ន្ធផ្សព្វផ្សាយនិងការលក់ទំនិញរបស់ក្លឹប។

សូមរំលឹកថានៅយប់ថ្ងៃទី២៧ ខែសីហា ក្លឹបបិសាចក្រហម Manchester United បានប្រកាសពីការទិញ កីឡាករ Cristiano Ronaldo ពីក្លឹប Juventus ដោយជោគជ័យ។ យោងតាមសារព័ត៌មានអង់គ្លេស Cristiano Ronaldo នឹងត្រលប់មក MU វិញក្នុងកិច្ចសន្យា ២ ឆ្នាំ ក្នុងតម្លៃខ្លួន២៥លានអឺរូ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook