Connect with us

ព័ត៌មានសេដ្ឋកិច្ច

ប្រទេសថៃ កំពុងត្រៀមខ្លួនស្រូបយកភ្ញៀវទេសចរឥណ្ឌាឱ្យចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់ពីការឆ្លងកូវីដនៅឥណ្ឌាធូរស្បើយ

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យលើកឡើងថា ប្រទេសថៃគួរតែផ្ដល់ការអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាចូលមកកម្សាន្ត បន្ទាប់ពីការឆ្លងមេរោគកូវីដនៅឧបទ្វីបនេះមានភាពប្រសើរឡើង ខណៈភ្ញៀវទេសចរឥណ្ឌាកំពុងចាប់ផ្តើមចូលទៅកម្សាន្តនៅប្រទេសផ្សេងទៀត។ លោកស្រី Cholada Siddhivarn ប្រធានការិយាល័យអាជ្ញាធរទេសចរណ៍ថៃនៅទីក្រុង Mumbai បានលើកឡើងថា​ ទីផ្សារឥណ្ឌាគឺជាទីផ្សារធំទី៣ សម្រាប់វិស័យទេសចរណ៍ថៃក្នុងឆ្នាំ២០១៩ ដោយសារវាបានទាក់ទាញភ្ញៀវទេសចរជិត ២ លាននាក់ និងបង្កើនចំណូលចំនួន ៨០ ពាន់លានបាត។

លោកស្រីបានបន្តថា ទីផ្សារឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកទេសចរចំនួន ២១,០០០ នាក់បង្កើតប្រាក់យ៉ាងតិច ៩៣៨ លានបាតនៅត្រីមាសទី៤ ក្រោមសេណារីយ៉ូល្អបំផុត ដែលសន្មត់ថាភ្ញៀវទេសចរឥណ្ឌាអាចចូលប្រទេសថៃក្រោមកម្មវិធី «sandbox» ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ព្រមទាំងជើងហោះហើរពាណិជ្ជកម្មទៅកាន់ទីក្រុងសំខាន់ៗចំនួន ៦ បន្តដំណើរកម្សាន្ត។

លោកស្រី Cholada បានបន្តទៀតថា ប្រទេសថៃធ្លាប់មានជើងហោះហើរជាង ៣០០ ក្នុងមួយសប្តាហ៍ដែលតភ្ជាប់ទីក្រុង Bangkok និង Phuket ជាមួយទីក្រុង New Delhi, Mumbai, Kolkata, Chennai, Hyderabad និង Bangalore។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើផ្លូវភូកេត (TAT) ពិតជាអាចបញ្ចុះបញ្ចូលទីផ្សារនេះឱ្យត្រឡប់មកវិញនៅឆ្នាំនេះ។ កត្តាសំខាន់ គឺការចេញចូលដោយគ្មានការធ្វើចត្តាឡីស័កព្រោះ ៨០% នៃការមកដល់របស់ជនជាតិឥណ្ឌាស្នាក់នៅតិចជាង ៧ ថ្ងៃ។

ទន្ទឹមនឹងនេះដែរ បើយោងតាមលោក Vachirachai Sirisumpan នាយកការិយាល័យអាជ្ញាធរទេសចរណ៍ថៃនៅទីក្រុង New Delhi បានលើកឡើងថា អត្ថប្រយោជន៍មួយនៃការមានភ្ញៀវទេសចរឥណ្ឌាជាប្រភពទីផ្សារ គឺរដ្ឋាភិបាលរបស់ឥណ្ឌាមិនបានដាក់បំរាមធ្វើដំណើរទៅកាន់ប្រទេសថៃនោះទេ មានន័យថាអ្នកទេសចរមិនត្រូវបានធ្វើចត្តាឡីស័កនោះទេ នៅពេលពួកគេត្រលប់មកប្រទេសឥណ្ឌាវិញ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook