ព័ត៌មានជាតិ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ ម៉ាឃេតធីង ខេមបូឌា ខូអែលធីឌី និងលោកស្រី ផាន់ ណារ៉ា បាននាំយកអំណោយផ្ទាល់ខ្លួន ជូនគ្រួសារ ខ្វះខាត នៅខេត្តកំពង់ចាម Share Tweet នៅរសៀលថ្ងៃអាទិត្យ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ ម៉ាឃេតធីង ខេមបូឌា ខូអែលធីឌី និងលោកស្រី ផាន់ ណារ៉ា អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិក ក្រុមហ៊ុន បាននាំយកអំណោយ ជាអង្ក ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួន ព្រមទាំងផលិតផលក្រុមហ៊ុន គ្រីមហ្វ៊ឺមែកស្រ៊ី សម្រាប់ជួយសម្រួលបញ្ហាសុខភាព ជូនដល់គ្រួសារខ្វះខាត របស់លោក ម៉ាត់ គឹមរ៉ី អាយុ៤០ឆ្នាំ ដែលមានភរិយា ឈ្មោះណាន់ ស្រីវ៉ាស អាយុ៣៦ឆ្នាំ មានជំងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ និងកូន០២នាក់ក្នុងបន្ទុកគ្រួសារ នៅភូមិគីឡូបី ឃុំព្រៃកក់ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម។ នៅក្នុងឳកាសនោះដែរ មានការអញ្ជើញចូមរួមពីសំណាក់លោកប្រធានប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃកក់ លោក អនុប្រធានសមាគមយុវជន ដើម្បីសហគមន៍មូស្ល៊ីមកម្ពុជា លោកមេភូមិ គីឡូបី ឃុំព្រៃកក់ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម។ បើតាមការរៀបរាប់របស់អ្នកស្រី ហ៊ា ខចាស អាយុ៥៨ ឆ្នាំ និងលោក ម៉ាត់ ម៉ាន អាយុ៥៩ឆ្នាំ ដែលត្រូវជាឳពុក-ម្តាយបង្កើតរបស់អ្នកស្រី ណាន់ ស្រីវ៉ាស ថា ចាប់តាំងពីកូនស្រីគាត់ (ណាន់ ស្រីវ៉ាស) កើតជំងឺមហារីកសុដន់មក ពួកគាតខិតខំប្រឹងព្យាយាមមើលថែដោយចំណាយលុយកាក់ ទ្រព្យសម្បត្តិអស់ជាច្រើន ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ រហូតធ្លាក់ខ្លួនអស់លទ្ធភាពមើល សូម្បីតែឳពុក-ម្តាយ ឬបងប្អូន។ អ្នកស្រី ហ៊ា ខចាស បានបន្តថា សព្វថ្ងៃនេះ ពួកគាត់រស់នៅក្នុងបន្ទុកគ្រួសារតែមួយ ដែលមានសមជិកគ្រួសារច្រើន ដោយអ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមានកូនប្រុស ស្រីដល់ទៅ០៩នាក់ ប្រុស០៥នាក់ ស្រី០៤នាក់ មានគ្រួសារ០៧នាក់ នៅលីវ០២នាក់។ លោក ម៉ាត់ ម៉ាន ដែលជាស្វាមី របស់អ្នកស្រី បានបន្តថា លោកគ្មានមុខរបរអ្វីក្រៅពីការធ្វើការងារស៊ីឈ្នួលគេនោះទេ រកបានប្រាក់បន្តិចបន្តួចមកបន្តមើលថែកូនស្រីផង និងផ្គត់ផ្គង់គ្រួសារផង ។ ចំណែកឯ លោក ម៉ាត់ គឹមរ៉ី ដែលត្រូវជាប្តីរបស់អ្នកស្រី ណាន់ ស្រីវ៉ាស (អ្នកជំងឺមហារីកសុដន់) បានលើកឡើងថា រូបលោកក៏មានជំងឺឫសដូងបាតផងដែរ ហើយធ្វើការងារធ្ងន់មិនបាន ។ ដោយហេតុនេះ ទើបគ្រួសារនេះ មានការលំបាក ខ្វះមុខ ខ្វះក្រោយ ក្នុងជីវភាពប្រចាំថ្ងៃ។ ដោយមើលឃើញការខ្វះខាតក្នុងជីវភាពមុខ-ក្រោយ នៃគ្រួសារនេះ ទើបលោក រ៉ូ សេត អនុប្រធានសមាគមយុវជនដើម្បីសហគមន៍មូស្ល៊ីមកម្ពុជា បានទាក់ទងមកលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អរអេហ្វស្រ៊ីវើលដ៍ ម៉ាឃេតធីង ខេមបូឌា ខូអែលធីឌី ដើម្បីជួយផ្តល់ជាអំណោយសប្បុរសធម៌ដល់គ្រួសារនេះ។ ដោយទឹកចិត្តមេត្តា អាណិត អាសូ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ កម្ពុជា និងលោកស្រីផាន់ ណារ៉ា បានដឹកនាំក្រុមការងារចុះមកពិនិត្យអ្នកជំងឺ និងផ្តល់អំណោយរួមមាន៖ អង្កបីបេ ត្រីខបីយួរ ទឹកត្រីមួយយួរ ទឹកស៊ីវអ៊ីវមួយយួរ មី៣កែស និងផលិតផលក្រុមហ៊ុនគ្រីមហ្វឺម៉ែចស្រ៊ី៥ប្រអប់ រីវៀមែកស្រ៊ី៣ប្រអប់ ហ្ស៊ូលមែកស្រ៊ី៤ប្រអប់ រួមទាំងថវិកាចំនួនហាសិបពាន់រៀល សរុបទាំងអស់ស្មើ ៩៣១ ដូល្លាសហរដ្ឋអាមេរិក ដើម្បីជួយសម្រាលបន្ទុកការលំបាកនេះ។ លោក វណ្ណ សុភានោ បានមានប្រសាសន៍ថា នេះជាទឹកចិត្តស្រឡាញ់ រាប់អាន និងក្តីមេត្តា អាណិត ក្នុងនាមជាមនុស្សជាតិដូចគ្នា ។ លោក បានបន្ថែមថា សូមជួយមើលថែអ្នកជំងឺ ជាមួយគ្រីមហ្វឺមែកស្រ៊ី ដែលជាគ្រីមជួយសម្រួលបញ្ហាសុខភាព ពីព្រោះផលិតផលគ្រីមហ្វឺមែកស្រ៊ី របស់ក្រុមហ៊ុន តែងតែបានជួយសម្រួលបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមគ្រួសារលោក ម៉ាត់ ម៉ាន មានសេចក្តីត្រេកអរជាពន់ពេក និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតមកកាន់លោក អគ្គនាយក វណ្ណ សុភានោ និងលោកស្រី ផាន់ ណារ៉ា ថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិក នៃក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ ម៉ាឃេតធីង ខូអែលធីឌី ទទួលបាននូវសុខុមាលភាពល្អបរិបណ៌ សុភមង្គល និងរីកចម្រើនជាភិយ្យោភាព៕ ដោយ គង់ សុខឡេង។ Post Views: 304 Related Topics: Up Next ក្រសួងសាធារណការនៅតែជំរុញឱ្យការសាងសង់ផ្លូវជាតិលេខ២និងលេខ២២បានបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ Don't Miss លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនលោកយាយ អាយុ១០០ឆ្នាំឡើង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ20 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ព័ត៌មានកីឡា20 hours ago យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២» ព័ត៌មានជាតិ20 hours ago ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការ ប្រពន្ធ័ផ្ស ព័ត៌មានជាតិ1 month ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ កងកម្លាំងប្រដាប់អាវុធ3 months ago ឃាត់ខ្លួនម្ចាស់រថយន្តនិងជនជាតិចិនប្រុស៤នាក់កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago ប៊ិះអាសន្នធំ យន្តហោះរុស្ស៊ីហោះកៀកយន្តហោះអង់គ្លេសបំផុតនិងបាញ់កាំជ្រួចនៅលើសមុទ្រខ្មៅ កងកម្លាំងប្រដាប់អាវុធ6 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook