Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន​៖ កម្ពុជាកំពុងតែឈានទៅរកសញ្ញាណល្អក្នុងការលុបបំបាត់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៃការឆ្លងកូវីដ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជាង​៩០% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ហើយ​ការ​ឆ្លង និង​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ មានការ​ថមថយ ដែល​ជា​សញ្ញាណ​ល្អ​មួយ​អាច​នឹង​ឈាន​ទៅ​លុប​បំបាត់​ព្រឹ ត្តិ​ការណ៍​សហ​គ មន៍​២០​កុម្ភៈ នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

សញ្ញាណ​ល្អ​នេះ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តែ​ជា​អគ្គ​ម​គ្គុ​ទេស​ដ៏​ឆ្នើម ដែល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ និង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស​ខិតខំ​ខ្នះខ្នែង​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​សម្រេច​បាន​ជាង​៩០% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​បាន​សម្រេច​ដាក់​ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​)​ជូន​មន្ត្រី​ជួរ​មុខ ព្រមទាំង​កំពុង​បើក​យុទ្ធនាការ​ចាក់​ជូន​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ​១២ ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា មាន​៧២,៥៩% ធៀប​ជាមួយនឹង​កុមារ និង​យុវវ័យ​គោលដៅ​១,៩៦៦,៩៣១​នាក់ ។

សម្តេច​តេ​ជោ ធ្លាប់​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ខ្លួន ដោយឡែក​ប្រទេស​ខ្លះ​ទោះបី​មាន​លុយ​ក៏​ដោយ​តែ​មិន​អាច​រក​ទិញ​វ៉ាក់សាំង បាន​គ្រប់​មក​ចាក់​នោះ​ដែរ ។ តែ​សម្រាប់​កម្ពុជា​យើង​មាន​មេដឹកនាំ​ល្អ និង​ដោយសារ​ភាព​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ទំនាក់ទំនង​ល្អ​ទាំង​បុគ្គល និង​អន្តរជាតិ ជា​ពិសេស​កម្ពុជា​បាន​ចាត់​ទុក​មិត្ត​ចិន​ជា​ខ្នងបង្អែក​យុទ្ធសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​វ៉ាក់សាំង​ផង​នោះ ទើប​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជំនួយ​ផង និង​ទិញ​ផង ដើម្បី​យក​មក​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​បាន​យ៉ាងច្រើន រហូត​ឈាន​ដល់​ចាក់​ដូ​ស​ទី ៣ ដល់​ក្រុម​ជួរ​មុខ​បន្ថែម​ទៀត ។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទេ ហើយ​កម្ពុជា​បាន​នឹង​កំពុង​ត្រៀម​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់ តាម​រយ​:​ជំនួយ​របស់​មិត្ត​ចិន​ក៏​ដូច​ជា ការ​បញ្ជា​ទិញ​ផង​ដែរ ។

ទន្ទឹម​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ប្រកាស​ដាក់​ចេញ​នូវ «​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដូ​ស​ជំរុញ » ដល់​ប្រជាជន​ទូទៅ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ចាប់ពី​ខែសីហា ឆ្នាំ​២០២១​នេះ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២២ អាស្រ័យ​លើ​លទ្ធភាព​នៃ​ការ​ស្វែងរក និង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩ ។ នៅ​លើ​ពិភព​មាន​តែ​ប្រទេស​២​ទេ ដែល​បាន​ចាក់ វ៉ាក់សាំង​ជូន​ប្រជាជន​បាន​ច្រើន​ជាងគេ គឺ​ប្រទេស អ៊ី​ស្រា​អែ​ល និង ប្រទេស​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​លឿន និង​រហ័ស​ជាងគេ​ពោល​គឺ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ។ ប្រទេស​យើង​ក្រ តែ​យើង​មិន​ក្រ​ខាង​ការ​គិតគូរ និង​រក​វិធី​ការពារ​អាយុជីវិត​ប្រជាជន​យើង​នោះ​ឡើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា ដែល​ដល់​អាយុ​ត្រូវ​ចាក់ ហើយ​ពេទ្យ​អនុញ្ញាត​ឱ្យ​ចាក់ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា នៅ​ពិភពលោក​ក៏​ដូច​ជា នៅ​កម្ពុជា​នៅ​សង្ឃឹម​តែ​លើ​វ៉ាក់សាំង ហើយ​យើង​បានឃើញ​សញ្ញា​នៃ​ការ​ថមថយ​ចុះ​នៃ​ការ​ឆ្លង តែបើ​សិន​យើង​បាន​ចាក់​វ៉ាក់សាំង​ហើយ​មានការ​ឆ្លង​វា​មិនរ​ត់ទៅ​រក​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លា​.​ប់​នោះ​ទេ វា​អាច​កាត់​បន្ថយ ។

សូម​ជម្រាប​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​មួយ​ចំនួន​ធំ​បាន​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ស​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​ការ​ឆ្លង និង​ការ​ស្លាប់​នៅ​តាម​បណ្តា​រាជធានី ខេត្ត មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ។

ទោះបី​កម្ពុជា​យើង​បាន​នឹង​កំពុង​វាយលុក​ដោយ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ Delta យ៉ាងណា​ក្តី តែ​ការ​ឆ្លង និង​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់ ដែល​ការ​ថមថយ​នេះ ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា អាច​នឹង​ឈាន​ទៅ​លុប​បំបាត់ ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ជាក់​ជា​មិន​ខាន​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook