Connect with us

ព័ត៌មានជាតិ

អំឡុងពេលប៉ុន្មានថ្ងៃពីថ្ងៃទី ០២ ដល់ ០៧ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជាថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី០២ ដល់ ០៤ និង ថ្ងៃទី០៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយតំបន់ខ្លះអាចនឹងមានជំនន់ទឹកភ្លៀង។

សម្រាប់ខេត្តជាប់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន លាយឡំ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រនឹងអាចកើតមានឡើង ក្នុងកម្រិតធម្យម។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook