Connect with us

ព័ត៌មានទាន់ហេតុការណ៍

វៀតណាម ព្រមានអ្នកជំងឺកូវីដទាំងអស់ កុំឲ្យប៉ះពាល់សត្វចិញ្ចឹម

បរទេស៖ កន្លងមក គ្រប់គ្នាធ្លាប់ដឹងមកហើយថា វីរុសកូវីដ-១៩អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈសំណាកទឹកមាត់ ឬភាគល្អិតនៃខ្យល់ដង្ហើមនៅពេលក្អក កណ្ដាស់ និងសន្ទនាគ្នា។ ចំពោះករណីចម្លងរវាងមនុស្សទៅសត្វ ឬរវាងសត្វទៅមនុស្ស​ ជាករណីកម្របំផុត សឹងថាគ្មានទាល់តែសោះ។

យ៉ាងណាមិញ នាពេលថ្មីៗនេះក្រសួងសុខាភិបាលវៀតណាម បានព្រមានអ្នកជំងឺកូវីដ-១៩ទាំងអស់ហាមប៉ះពាល់សត្វចិញ្ចឹមរបស់ខ្លួន ព្រោះមានភស្តុតាងបញ្ជាក់ថាវីរុសកូរ៉ូណាអាចឆ្លងពីមនុស្សទៅសត្វបាន។

នៅក្នុងសេចក្តីណែនាំដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ស្តីពីវិធីថែទាំអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្រសួងថ្លែងថា ក្រៅពីមិនប៉ះពាល់ជាមួយនឹងសមាជិកគ្រួសារ អ្នកជំងឺកូវីដក៏មិនអនុញ្ញាតឱ្យប៉ះពាល់ជាមួយសត្វចិញ្ចឹមដែរ។

ប្រភពដដែលលបន្តថា សត្វចិញ្ចឹមកំពុងរកឃើញឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីវាមានទំនាក់ទំនងជាមួយមនុស្សដែលផ្ទុកវីរុសកូវីដ-១៩ និងអ្នកថែទាំអ្នកជំងឺ។

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ទោះបីឱកាសនៃការសាយភាយវីរុសកូរ៉ូណាទៅកាន់សត្វមានកម្រិតទាបក៏ដោយ ក៏អ្នកជំងឺមានលទ្ធភាពចម្លងទៅសត្វ ជាពិសេសសត្វដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធ។

របាយការណ៍ CDC បានឱ្យដឹងថា សត្វដែលងាយនឹងឆ្លងវីរុសកូរ៉ូណាជាងគេរួមមាន ឆ្កែ ឆ្មា កណ្តុរ ក្តាន់ និងសត្វព្រាបមួយចំនួន។

យោងតាមសេចក្តីណែនាំ ក្រៅពីប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹម ទាំងអ្នកជំងឺ ទាំងអ្នកជាគ្រប់គ្នា គួរតែប្រកាន់ខ្ជាប់នូវការពារការចម្លងតាមរយៈការលាងដៃ បាញ់សម្លាប់មេរោគនៅកន្លែងដែលប៉ះពាល់ញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook