Connect with us

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យទីតាំងសាង សង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញចុះពិនិត្យទីតាំងសាង សង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះ សីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ ក៏បានធ្វើការណែនាំដល់ក្រុមការ ងារបច្ចេកទេសសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ ដោយរៀបចំឈូសឆាយដី រៀបចំប្រពន្ធលូ ជាពិសេសយើងត្រូវធ្វើផ្លូវចាក់បេតុងនៅពីខាងមុខអគារ និងរៀបចំសួនច្បារ ដាំដើមឈើឱ្យមានសោភ័ណភាព នៅពេលអគារសាងសង់រួចសួនច្បារ និងដើមឈើរបស់យើងជួយលម្អសោភ័ណភាពក្នុងបរិវេណមន្ទីរពេទ្យរបស់យើងបន្ថែមទៀត សម្រាប់អ្នកជំងឺចូលមកសម្រាកព្យាបាល ។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏ បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រម ទាំងណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយឱ្យដីរាបស្នើធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានភាពស្រស់ស្អាត និងមានពណ៌បៃតង ។

សូមបញ្ជាក់ថា អគារ តេជោ សម្រាប់ ព្យាបាលជំងឺកូវីដ-១៩ មានកម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានចំនួន ៣៥៦គ្រែ (គ្រែមួយជាន់) ឬអាចបានចំនួន ៧១២គ្រែ (គ្រែពីរជាន់) ដំណើរការសាងសង់ប្រើប្រាស់ពេល វេលាប្រមាណជា ៣ខែ ។

គិតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់មន្ទីរ ពិសោធន៍រកមេរោគកូវីដ-១៩ កែលម្អអគារព្យាបាលអ្នកជំងឺកូវីដមួយអគារ និងអគារព្យាបាលជំងឺកូវីដ សម្រាប់ពិរុទ្ធជន (ជនត្រូវចោទ) នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕



Click to comment

Leave a Reply

Your email address will not be published.

Facebook