Connect with us

ព័ត៌មានជាតិ

កសិករខេត្តស្ទឹងត្រែងសម្រេចការដកស្ទូវស្រូវរដូវវស្សាបាន៩៩%ហើយ

ស្ទឹងត្រែង៖ កសិករខេត្តស្ទឹងត្រែង និងបញ្ចប់ការដកស្ទូងស្រូវរដូវវស្សា នៅសប្តាហ៍ទី១ខែកញ្ញានេះ ក្នុងពេលដែលរបបទឹកភ្លៀងអំណោយផលល្អនៅក្នុងខែ សីហាកន្លងមកនេះ។

ក្នុងឱកាសចុះវាយតម្លៃការងារបង្កបង្កើនផលស្រូវរដូវ វស្សារបស់កសិករនៅខេត្តស្ទឹងត្រែង លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា កសិករខេត្តស្ទឹង ត្រែងសម្រេចដកស្ទូងស្រូវរដូវវស្សា បាន ២៦.៣៤៤ហិកតាហើយ លើផែនការឆ្នាំ ២៧ ៥០០ហិកតា គិតមក ដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ ២០២១នេះ។

លោកបន្តថា លទ្ធផលសម្រេចបាននេះ មានស្រូវពង្រួស១៥.៧៥៣ហិកតាស្រូវបុកដាំ១.៣២០ហិកតា ស្រូវស្ទូង៩.១៥៧ហិកតា និងចែកជាប្រភេទស្រូវស្រាល ៦.៩២០ហិកតា ស្រូវកណ្តាល៨.១៤៤ហិកតាស្រូវធ្ងន់៦៨៩ហិកតា ។

លោកឃុត មួន កសិករនៅភូមិបានប៊ុង ឃុំភ្លុកបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុង ក្រោយនេះប្រជាកសិករ បាននាំគ្នាផ្លាស់ប្ដូរទម្លាប់ច្រើន ព្រោះធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកដាំដុះ ពីមន្ត្រីជំនាញកសិកម្មជាញឹក ញាប់រួចមកហើយ ពីរបៀបធ្វើកសិកម្មតាមបែបបច្ចេកទេស ។

លោកអះអាងថា ឆ្នាំនេះពួកគាត់បានប្រើពូជស្រូវរយៈ ពេលខ្លី ភាគច្រើនជាស្រូវរំដួល ព្រោះឆាប់បានប្រមូលផល ហើយងាយស្រួលក្នុងការថែទាំផង ។

លោកថា ស្រែចំការកសិករនៅតាមតំបន់នីមួយៗពុំមានប្រភពទឹកគ្រប់គ្រាន់ទេ អាចប្រឈមទៅនឹងអាកាស ធាតុប្រែប្រួលនៅចុងរដូវ។

លោកជា សារិន កសិករនៅវាលដេញ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា បញ្ហាប្រឈមនេះ បច្ចុប្បន្នកសិករមួយចំនួនបានផ្លាស់ប្ដូរផ្ទៃដី ពីការដាំដុះស្រូវ មកដាំដំណាំចម្ការវិញ ដូចជាដាំពោត-សណ្តែក-ល្ងរ -ឪឡឹក – ត្រសក់ ជាដើមដែលជាមធ្យោបាយមួយស្របតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម និងតម្រូវទៅតាមផ្ទៃដីផង។

សូមបញ្ចាក់ថា ក្នុងផែនការឆ្នាំ ការងារបង្កបង្កើនផលស្រូវសម្រាប់ខេត្តស្ទឹងត្រែងលើផ្ទៃដី ២៧.៥០០ហិកតា គិតមកដល់ដំណាច់ខែសីហានេះ កសិករសម្រេចបានប្រមាណជាង៩៩%ហើយស្មើនឹង ២៦.៣៤៤ហិកតា ក្នុងពេលដែលកសិករខ្លះមានឧបករណ៍ គ្រឿងយន្តប្រើប្រាស់ និងខ្លះទៀតនៅប្រើគោក្របីជាកម្លាំងអូសទាញ៕


Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook