Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាមេរិក ចង់បង្កើតមូលដ្ឋានយោធាថ្មីធ្វើជាភ្នែក និងត្រចៀកការពារការវាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថាន

បរទេស៖ បើយោងតាមគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ របស់សមាជិកសភា​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Alabama លោក Mike Rogers បាននិយាយកាលពីថ្ងៃអង្គារថា មូលដ្ឋានយោធាអាមេរិកថ្មីនៅអាហ្វហ្គានីស្ថាន គឺត្រូវការជាចាំបាច់ដើម្បីការពារសហរដ្ឋអាមេរិក ពីការវាយប្រហារភេរវកម្មនាពេលអនាគត ។

លោក Rogers បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋថា “ឥឡូវនេះយើងបានចេញពីអាហ្វហ្គានីស្ថានហើយ យើងគ្មានភ្នែកមើល និងត្រចៀកស្ដាប់ចំពោះអ្វីដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថានទៀតឡើយ ។ យើងត្រូវតែមានមូលដ្ឋាននៅកន្លែងណាមួយនៅអាហ្វហ្គានីស្ថាន” ។

លោក Rogers បាននិយាយថា លោកបានស្នើសុំរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley ដើម្បីបង្កើតជម្រើសស្តារសមត្ថភាពប្រឆាំងភេរវកម្ម និងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់នៅអាហ្វហ្គានីស្ថាន ។

លោក Rogers បញ្ជាក់ថា “យើងត្រូវដោះស្រាយជាមួយនឹងភាពងាយរងគ្រោះប្រឆាំងភេរវកម្ម ក៏ដូចជាធ្វើចារកម្មការឃ្លាំមើល និងការឈ្លបយកការណ៍ (ISR) ឬយើងនឹងមានការវាយប្រហារណាមួយផ្សេងទៀត” ។

លោក Rogers បន្ថែមថា ជម្រើសសម្រាប់មូលដ្ឋានយោធានៅក្នុងប្រទេសជិតខាង នឹងមិនកើតឡើងឡើយ ដោយសារតែវាទំនងជាមានការប្រឆាំងពីរុស្ស៊ី និងចិន ។ លើសពីនេះជើងហោះហើរចេញពីមូលដ្ឋានទ័ពអាមេរិកនៅតំបន់ឈូងសមុទ្រពែក្ស ត្រូវការពេលវេលាពី ៧ ទៅ ៨ ម៉ោង ហើយអ្នកបើកយន្តហោះមានពេលតែ ១ ឬ ២ ម៉ោងប៉ុណ្ណោះ សម្រាប់ការស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook