Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រទេសជប៉ុនរកឃើញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna មួយក្រុមផ្សេងទៀត មានផ្ទុកភាគល្អិតខ្មៅម្យ៉ាង

ជប៉ុន៖ ខេត្តកាណាហ្គាវ៉ារបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានរកឃើញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna Inc (MRNA.O) មួយក្រុមផ្សេងទៀត ដែលសង្ស័យថាមានផ្ទុកភាគល្អិតខ្មៅម្យ៉ាង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។ អាជ្ញាធរខេត្តបាននិយាយថា ឱសថការីម្នាក់បានរកឃើញភាគល្អិតខ្មៅជាច្រើននៅក្នុងកូនដបវ៉ាក់សាំងមួយ នៅពេលបុគ្គលិកពេទ្យធ្វើការពិនិត្យវ៉ាក់សាំងមុននឹងប្រើប្រាស់។ ជម្រាបផងដែរថា ប្រទេសជប៉ុនក៏ទើបតែបានផ្អាក់ការប្រើប្រាស់វ៉ាក់សាំង Moderna ប្រមាណ ១.៦ លានដូស ដែលសង្ស័យថាមានសារធាតុអាចចម្លងរោគនាពេលថ្មីៗនេះ។

ក្រុមហ៊ុន Moderna និងក្រុមហ៊ុនឱសថអេស្ប៉ាញ Rovi (ROVI.MC) ដែលជាអ្នកផលិតវ៉ាក់សាំង Moderna បាននិយាយថា មូលហេតុអាចជាបញ្ហាផលិតកម្ម ហើយនិយតករសុវត្ថិភាពអឺរ៉ុប ក៏បានបើកការស៊ើបអង្កេតមួយផងដែរ។

ចំណែកខេត្តកាណាហ្គាវ៉ាបាននិយាយថា ក្រុមហ៊ុនចែកចាយវ៉ាក់សាំងក្នុងស្រុក Takeda Pharmaceutical Co Ltd បានប្រមូលយកវ៉ាក់សាំង ដែលសង្ស័យថាសារធាតុអាចចម្លងរោគមកវិញដែរ ប៉ុន្តែមានមនុស្សចំនួន ៣,៧៩០ នាក់ រួចមកហើយ ដែលបានទទួលវ៉ាក់សាំងនៅក្នុងបាច់ជាមួយគ្នានោះ។ វ៉ាក់សាំង Moderna ក្រុមផ្សេងទៀត ក៏ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ននៅក្នុងតំបន់ចំនួន ២ នៅក្នុងប្រទេសជប៉ុននៅសប្តាហ៍នេះ ដោយសារបញ្ហាទាក់ទងនឹងកម្របរបស់ដបវ៉ាក់សាំង​ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook