Connect with us

ព័ត៌មានជាតិ

កម្មករ ក្រុមហ៊ុន ស៊ីនទ្រី កែប្រែចិត្ត មិនព្រមចេញប្រមូលសំរាម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្ដែងការសោកស្ដាយចំពោះទង្វើរបស់កម្មករ​​ ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួន ដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានព្រមព្រៀងចំនួន៣ចំនុច ៖
ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
ប៉ុន្ដែជាក់ស្ដែង នៅល្ងាចថ្ងៃទី០៧ ខែតុលា ដដែលកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀងនោះឡើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook