Connect with us

ព័ត៌មានជាតិ

ស្វាយស្រស់ ចេក ស្វាយចន្ទីរបស់កម្ពុជា នាំចេញទៅចិន កើនឡើងគួរឱ្យកត់សម្គាល់ ៨ខែមកនេះ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី៤ខែកញ្ញានេះបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប ១៦.៣ម៉ឺនតោន ដែលមានកំណើន២៥១.០៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាន នាំចេញទៅកាន់ប្រទេសចិនចំនួន២១១.២តោន។

កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។

កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។

កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់៨៧.៦ម៉ឺនតោន ដែលមានកំណើន ៣៤០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុង នោះបាននាំចេញទៅកាន់ប្រទេសចិនចំនួនប្រមាណ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook