Connect with us

កងកម្លាំងប្រដាប់អាវុធ

គណបក្សសង្គ្រោះជាតិបង្កើតគណៈកម្មការជំនាញទាំង១០ត្រៀមដឹកនាំប្រទេសពេលឈ្នះឆ្នោត

​           ​​​​​  ​ថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដេកយល់សប្តិកណ្តាលថ្ងៃ ឃើញអំណាចខ្មោច អំណាចស្រមោល គឺចង់បានអំណាចពេក រហូតយល់សប្តិកណ្តាលថ្ងៃ ថាខ្លួននឹងបានអំណាច បើនៅថ្ងៃខាងមុគិតថាបើបានចូលរួមបោះឆ្នោតខ្លួននឹងឈ្នះឆ្នោត ដែលតាមការពិត រាល់ការបោះឆ្នោត គណបក្សនេះមិនដែលឈ្នះឆ្នោតម្តងណាឡើយ។ ជីវិតនយោបាយរបស់អតីត​ថ្នាក់ដឹកនាំថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិហាក់ពិបាកស្តារឡើងវិញណាស់ព្រោះ ប្រជាជនអស់ជំនឿហើយ គឺអ្នកមិនធ្វើគ្មានក៏គ្មានលទ្ធផលដែរហើយប្រជាជនមិនស្រឡា់ញ់ដែរ គឺប្រជាជនមិនបោះឆ្នោតឪ្យនោះទេកុំដេកយល់សប្តិអីនាំខូចសុខភាពចិត្ត ទេយកល្អយកពេលទៅមើលចៅល្អជាងសុបិន្ត​ អត់ទិសដៅនាំតែផលពិបាកដល់ប្រទេសជាតិនិងប្រជាជន ពោលគឺរំខានដល់ការអភិវឌ្ឍ ប្រទេសជាតិ ដូច្នេះសូមថ្នាក់ដឹនាំអតីតគណបក្សសង្គ្រោះជាតិ ជួយប្រជាជនតាមរយៈការមិនរំរានដល់ការអភិវឌ្ឍន៍គឺមិនធ្វើនយោបាយបោកប្រាស់ ធ្វើប្រជាភិផុត   ។

បើយោងតាមសំដីរបស់បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានអន្តរជាតិ កម្ពុជា បានមានប្រសាសន៍ថា គណបក្សនយោបាយខុសពីបុគ្គលអ្នកធ្វើនយោបាយដែល ត្រូវបានបញ្ឈប់ការធ្វើយោយ តែក្រោយសូមសម្បទានយោបាយលើងវិញគឺអាចចូលរួមធ្វើនយោបាយបានតែគណបក្សបន្ទាប់ពីច្បាប់រលាយចោលហើយពុំអាចក្លាយជាបក្សនយោបាយដូចដើមនោះទេ បក្សបយោបាយជាស្ថាប័ន​ពុំដូចមនុស្សនោះទេ។

ដូច្នេះការបង្កើតគណកម្មការជំនាញ របស់អតីតគណបក្សសង្គ្រោះជាតិ ដើម្បីតាមដាន​ ការងាររបស់រាជរដ្ឋាភិបាលគ្រាន់តែជល្បិច របស់ស្វាដែលត្រូវការចំណីហើយរកវិធីងាយៗ ដើម្បីបានមកឆីម្តងៗតែប៉ុណ្ណោះ មែនជាគោលការណ៍ ឬនយោបាយពិតប្រាកដដើម្បី ជួយប្រជាជន ឬប្រសជាតិឡើយ។

ម្យ៉ាងទៀតគណបក្សនេះបានបែកគ្នាអស់ទៅហើយ បើក្បាលម៉ាស៊ីនដូចក្មានទេ ដោយហេតុថាថ្នាក់ដឹកនាំគណបក្សនេះភាគច្រើនក្លាយជាជនជាប់ចោទអស់ទៅហើយជាពិសេសមេដឹកនាំកំពូលដូចទណ្ឌិតសំង្សី បានរត់ចោលស្រុកទៅហើយ ក៏មិនអាចវិលត្រឡប់មកវិញឡើយដោយក្លាចទទួលទោសចំពោះមុខច្បាប់។

គណបក្សសង្គ្រោះជាតិដែលបានបង្កើតឡើងកាលពីថ្ងៃទី៩សីហាឆ្នាំ២០១៦បានប្រកាសពីការបង្កើតគណៈកម្មការជំនាញចំនួន១០នៃក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិដែលគណៈកម្មការទាំង១០នេះដូចគ្នាបេះបិទទៅនឹងគណៈកម្មការជំនាញនៅក្នុងរដ្ឋសភាដែលមានភារកិច្ចឃ្លាំមើលនិងតាមដានសកម្មភាពការងាររបស់រដ្ឋាភិបាលទៅតាមជំនាញរបស់ខ្លួន។

គណៈកម្មការជំនាញទាំង១០របស់គណបក្សសង្គ្រោះជាតិរួមមានទី១.គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាទី២.គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មទី៣.គណៈកម្មការផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទបរិស្ថាននិងធនធានទឹកទី៤.គណៈកម្មការមហាផ្ទៃការពារជាតិនិងមុខងារសាធារណៈទី៥.គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មានទី៦.គណៈកម្មការនីតិកម្មនិងយុត្តិធម៌ទី៧.គណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរណ៍ទី៨.គណៈកម្មការសុខាភិបាលសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារីទី៩.គណៈកម្មការសាធារណការដឹកជញ្ជូនទូរគមនាគមន៍ប្រៃសណីយ៍ឧហស្សាហកម្មរ៉ែថាមពលពាណិជ្ជកម្មរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងទី១០.គឺគណៈកម្មការអង្កេតបោសសំអាតនិងប្រឆាំងអំពើពុករលួយ។

គណៈកម្មការនីមួយៗមានប្រធានអនុប្រធាននិងសមាជិកដែលមកពីក្រៅគណបក្សប្រឆាំងក៏ត្រូវបានអនុញ្ញាតិឲ្យចូលរួមផងដែរ។គណៈកម្មការនេះមានភារកិច្ចក្នុងការសិក្សាស្រាវជ្រាវទៅលើជំនាញនិងវិស័យរៀងៗខ្លួន។

ប៉ុន្តែអ្វីដែលសំខាន់ទៅទៀតនោះគឺគណៈកម្មការជំនាញនេះហើយដែលនឹងប្រែខ្លួនទៅជារដ្ឋាភិបាលស្រមោលដើម្បីត្រៀមទៅគ្រប់គ្រងប្រទេសនៅពេលដែលគណបក្សនេះឈ្នះឆ្នោត។

ជាមួយគ្នានេះលោកសុនឆ័យធ្លាប់បានឲ្យដឹងផងដែរថាគណៈកម្មការជំនាញទាំង១០របស់គណបក្សសង្គ្រោះជាតិនឹងប្រែខ្លួនទៅជាគណៈរដ្ឋមន្ត្រីភ្លាមប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។ប៉ុន្តែប្រសិនបើគណបក្សនេះនៅតែបន្តចាញ់ឆ្នោតទៀតនោះនោះគណកម្មការទាំង១០នេះនឹងត្រូវដើរតួនាទីជាទីប្រឹក្សាដើម្បីផ្តល់យោបល់ដល់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទៅតាមវិស័យរៀងៗខ្លួន៕

ដោយ៖ ឈិត សំណាង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook