Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខប្រចាំឆមាសទី១និងដាក់ចេញទិសដៅឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ​ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆមាសទី១ និងដាក់ចេញទិសដៅឆមាសទី២ ឆ្នាំ២០២១ ។ នេះបើយោងតាមលោក ឥដ្ឋ សុវណ្ណរ័ត្ន ភ្នាក់ងារសារព័តមានកម្ពុជាសន្តិភាពបានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍ថា : សូមអោយ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី សូមកុំអោយភ្លើតភ្លើន និងតួនាទីភារកិច្ចថ្មីរបស់ខ្លួន ដែលទើបនឹងទទួលបាន និងសូមយកតួនាទីភារកិច្ចថ្មីនេះ មកបំពេញឱ្យចំនូវតួនាទីភារកិច្ចរបស់ខ្លួន ក៏ដូចជាភារកិច្ចរបស់អង្គភាព និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលបានប្រគល់ជូន ដើម្បីឱ្យសម្រេចបានជោគជ័យ ជាពិសេសត្រូវចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណៈភាពទឹកដី ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ។ល។ និងសហការជាមួយអជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ព្រមទាំងការអនុវត្តនូវវិធានការការពាររបស់ ក្រសួងសុខាភិបាល ដែលបានដាក់ចុះ ។

នៅចុងកិច្ចប្រជុំ ឯកឧត្តម បានជូនពរដល់នាយទាហាន នាយទាហានរងនិងពលទាហាន​តំបន់សឹករង​ទាំង​អស់ជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook