Connect with us

ព័ត៌មានទាន់ហេតុការណ៍

ការសិក្សា៖ អ្នកជាសះស្បើយពីកូវីដបំប្លែងខ្លួន មានអង់ទីគ័រការពាររយៈពេលខ្លី

បរទេស៖ អ្នកជំងឺកូវីដបំប្លែងខ្លួនប្រភេទ Delta ដែល​ជាសះស្បើយ​ អាចនឹង​មិនមានអង់ទីគ័រ​ប្រឆាំង​នឹង​ការឆ្លងម្ដងទៀតនោះទេ ឬបើមាន បានតែរយៈេពេលខ្លីប៉ុណ្ណោះ។ ​នេះបើ​យោង​តាម​ការ​ស្រាវជ្រាវ​ទៅ​លើ​អង់ទីគ័រ​ថ្មី​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន និង​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​នេះ​បាន​សិក្សា​ទៅ​លើ​ក្រុមគ្រូពេទ្យ​នៅ​ទីក្រុង​អ៊ូហាន​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នកជំងឺ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា ​អ្នកដែល​​​ធ្លាប់​ឆ្លង​វីរុស​បំប្លែងខ្លួន Delta ​​ត្រឹម​តែ​ ៤%​ប៉ុណ្ណោះ​ដែល​មាន​អង់ទីករ​ការពារបានដល់ទៅ ៤ខែ។ ក្រៅពីនោះសុទ្ធមានរយៈពេលខ្លីក្រោម ៣ខែទាំងអស់។

ការ​សិក្សា​ដដែល​​បាន​ណែនាំ​ថា​ មិនមែន​​មនុស្ស​គ្រប់គ្នា​ដែល​ឆ្លង​វីរុសបំប្លែងខ្លួនប្រភេទ Delta សុទ្ធតែ​មាន​អង់ទីគ័រការពារនោះទេ ឬ​មាន​អង់ទីគ័ររយៈពេល​យូរ​អង្វែង​ឡើយ។ អង់ទីគ័រ​នេះ​គឺ​បង្កើត​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ភ្ជាប់​ជាមួយ​នឹង​សំបក​វីរុស និង​បញ្ឈប់​វីរុស​ក្នុង​ការ​ឆ្លង​ទៅ​ក្នុង​កោសិកា​។

លទ្ធផលបង្ហាញ​ទៀតថា​ អ្នក​ជំងឺ​ដែល​ឆ្លង​ និង​មាន​រោគសញ្ញា​ច្បាស់​ នឹង​ផលិត​អង់ទីគ័រ​ច្រើន​ ហើយ​អ្នកជំងឺ​ផលិត​អង់ទីគ័រ IgG ២សប្ដាហ៍​បន្ទាប់ពី​ចេញ​រោគសញ្ញា។ ប៉ុន្តែ​ច្រើន​ជាង​ ២០%​នៃ​អ្នក​ជំងឺ​ក្នុង​ការ​សិក្សា​អាច​នឹង​បាត់បង់​អង់ទីគ័ររ​នេះ​ក្នុង​រយៈពេល​មួយខែ។ ម៉្យាងទៀត ការសិក្សា​នេះ​បាន​លើកឡើង​ថា​ ការ​តេស្ដ​រក​អង់ទីគ័រ​អាច​នឹង​មិន​គ្រប់គ្រាន់​ឲ្យ​ដឹង​ថា ​នរណា​ម្នាក់​បាន​ឆ្លង​ទេ ហើយ​អង់ទីគ័រ IgG ក៏​មិន​អាច​ផ្តល់​ការ​ការពារ​បាន​យូរ​ដែរ។

COVID-19 Vaccines | UPMC
ដោយឡែក នាពេលកន្លងមក លោកជំទាវបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា បុគ្គលម្នាក់មិនថាធ្លាប់ឆ្លងអាល់ហ្វាហើយ ឬធ្លាប់ឆ្លងដែលតានោះទេ ពួកគេអាចឆ្លងកូវីដអាល់ហ្វា រួចទៅឆ្លង ដែលតា បន្តទៀត ឬក៏ឆ្លងកូវីដប្រភេទផ្សេងទៀតក៏មានដែរ។ នេះមានន័យថា កម្រិតអង់ទីគ័ររបស់អ្នកជំងឺធ្លាប់ឆ្លង Delta នឹងមិនអាចស្ថិតនៅបានយូរដូចអ្នកជំងឺកូវីដ-១៩ឡើយ។

ដូច្នេះ មិនថាអ្នកធ្លាប់ឬមិនធ្លាប់ឆ្លងកូវីដ-១៩ ឬកូវីដបំប្លែងខ្លួនក៏ដោយ ការប្រកាន់ខ្ជាប់នូវការពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាត និងចៀសវាងការប្រមូលផ្ដុំនានា នៅតែជាវិធានការណ៍ចាំបាច់ដើម្បីសុវត្ថិភាព បន្ថែមពីលើការចាក់វ៉ាក់សាំង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook