Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់មន្ត្រីរាជការខ្មែរចំនួន២៦នាក់

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់មន្ត្រីរាជការខ្មែរចំនួន២៦នាក់ សម្រាប់ការសិក្សានៅក្នុងឆ្នាំ២០២២ ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍ដែលជប៉ុនផ្តល់ឱ្យមន្ត្រីរាជការនេះ គឺស្ថិតក្រោមគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»

កម្មវិធីសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងបណ្ដុះបណ្ដាលនិស្សិតអាហារូបករណ៍(JDS) របស់រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់(Master Degree)រយៈពេល២ឆ្នាំ ទៅឱ្យមន្ត្រីរាជការខ្មែរទាំង២ភេទចំនួន២៤នាក់ និងថ្នាក់បណ្ឌិត(Ph.D Degree)រយៈពេល៣ឆ្នាំ ចំនួន២នាក់។ កម្មវិធីអាហារូបការណ៍នេះ គឺផ្តល់ឱ្យបេក្ខជនសម្រាប់ការសិក្សានៅក្នុងឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យកម្ពុជានោះ គឺផ្តោតលើជំនាញចំនួន៩។ ក្នុងនោះមាន ១. ជំនាញ Infrastructure Development ២. ជំនាញ Private Sector Development ៣. ជំនាញ Improvement of Education Quality ៤. ជំនាញ Agriculture and Rural Development ៥. ជំនាញ Improvement of Healthcare and Social Security System ៦. ជំនាញImprovement of Urban Living Environment ៧. ជំនាញ Legal and Judicial Development ៨. ជំនាញ Improvement of administrative Functions និង៩ ជំនាញ Building of International Relations។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បរិញ្ញបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិត បេក្ខជនទាំងពីរភេទ គឺត្រូវមានអាយុចន្លោះពី២២ដល់៣៩ឆ្នាំ ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបាន, មានសញ្ញាបត្របរិញ្ញបត្រ(Bachelor’s Degree), មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ជាបុគ្គលិករដ្ឋធ្វើការងារពេញម៉ោង និងមានសុខភាពល្អទាំងរាងកាយ និងសតិបញ្ញា។

ដោយឡែក មន្ត្រីរាជការដែលមានបំណងប្រឡងយកអាហារូបករណ៍កម្រិតថ្នាក់បណ្ឌិតរបស់រដ្ឋាភិបាលជប៉ុននេះ ក្រៅពីមានសុខភាពល្អទាំងរាងកាយ និងសតិបញ្ញាហើយនោះ ក៏ជាជាមន្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍DJS និងមានអាយុក្រោម៤៥ឆ្នាំ។ លើសពីនេះ បេក្ខជន ត្រូវមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍DJS និងត្រូវមានអត្ថបទត្រួតពិនិត្យរួមគ្នា យ៉ាងហោចណាស់១អត្ថបទដែលត្រូវបានបោះពុម្ពផ្សាយ។

លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់មន្ត្រីរាជការនានាដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ គឺសូមបំពេញឯកសារផ្សេងៗ និងផ្ញើមកកាន់ការិយាល័យ JICE ដែលមានអាសយដ្ឋាន នៅអគារ AURA Condominium ជាន់ទី៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៣កញ្ញា ដល់ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២១៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook