Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា

ភ្នំពេញ៖ ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។

នេះបើយោងតាមប្រសាសន៏របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែតុលា កន្លងមកនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនដូចជា៖

-ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ដែលមានប្រវែងសរុប ២៥៤,៣គម និងប្រើប្រាស់ថវិកាប្រមាណ ១៨៩,១ លានដុល្លារអាមេរិក។
-គម្រោងស្ពានគីហ្សូណា និងស្ពានត្សឹបាសា ដែលមានប្រវែងសរុប ៣៥៧៥ ម៉ែត្រ និងចំណាយថវិកាប្រមាណ ១៨៦ លានដុល្លារអាមេរិក។
-គម្រោងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប ១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។
-គម្រោងស្ដារផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ ៥០០លានដុល្លារ អាមេរិកផងដែរ។
-ជំនួយឥតសំណងសម្រាប់សាងសង់ស្ពានឡើងវិញស្ពានចំនួន ៧កន្លែងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុន ចំពោះជំនួយដូចដែលបានរៀបរាប់ខាងលើ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook