Connect with us

ចំណេះដឹង-អប់រំ

ម៉ិចស៊ីកូរកឃើញរូបចម្លាក់បុរាណ ដែលបកស្បែកមនុស្សយកមកស្រោប គួរអោយខ្លាចណាស់!!!

(ម៉ិចស៊ីកូ) ៖ វិទ្យាស្ថានជាតិម៉ិចស៊ីកូ សម្រាប់ការសិក្សាពីមនុស្សជាតិ និងប្រវត្តិសាស្រ្តបានអោយដឹងថា ក្រុមអ្នកបុរាណវិទ្យារបស់ខ្លួនបានរកឃើញរូបចម្លាក់ ព្រះ xipe totec ត្រូវបានគេគោរពបូជា ដោយការបកស្បែកមនុស្សយកមកស្លៀកឲ្យ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន sputnik បានឲ្យដឹងថា ៖​         បើយោងតាមវិទ្យាស្ថានខាងលើដដែល រូបចម្លាក់នេះត្រូវបានរកឃើញ នៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការរិករកមួយនៅឯប្រាសាទ popoloca រដ្ឋ puebla ហើយថ្មចំនួនពីរ គឺមានលក្ខណៈប្រហែលនិងលលាក្បាលមនុស្ស និងថ្មដទៃទៀត គឺស្រដៀងគ្នានិងព្រះ xipe totec ដែលជាព្រះដ៏សំខាន់នៅមុនសម័យអាណានិគមអេស៉្បាញ ។ ថ្មទាំងពីរជាលលាក្បាលខាងលើមានប្រវែង ៧០ សង់ទីម៉ែត្រនិង មានទម្ងន់ ២០០គីឡូក្រាម។

គួរបញ្ជាក់ថា ក្រុមអ្នកបុរាណវិទ្យាម៉ិចស៊ីកូជឿជាក់ថាក្រុមបុព្វដែលគោរពទីសកា្ករៈព្រះ xipe totec បានបកស្បែកមនុស្សយកមនុស្សស្លៀក ដើម្បីបង្ហាញការគោរពរបស់ពួកគេ ហើយេជនរង់គ្រោះត្រូវបានគេបកស្បែក ភាគច្រើនគឺជាកងទ័ពដែលត្រូវបានជាឈ្លើយសឹកក្នុងសង្រ្គាម៕

ដោយខ្ញុំ​​ ចាន់ សឿន កម្ពុជាសន្តិភាព!!!

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook