Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកបន្ទាយស្រី បង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារចាស់ ដែលមានការឆ្លងរីករាលដាលមេរោគជំងឺកូវីដ-១៩ !

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារ ដើមី្បធ្វើការផ្គត់ផ្គងដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ ចំនួន ១ពាន់គ្រួសារ ដែលមាន ២៣ភូមិ ស្ថិតក្នុងសង្កាត់ចំនួន ៧ នៃក្រុងសៀមរាប ដែលបានបិទខ្ទប់ជាបណ្តោះអាសន្ន ស្ថិតក្នុងតំបន់ក្រហម និងលឿងទុំ។ ក្នុងសកម្មភាពធ្វើការបែងចែកនូវគ្រឿងឧបភោគបរិភោគនេះ មាន អង្ករ , ត្រីខ , មី , ទឹកត្រី ,ទឹកស៊ីអុីវ , សាច់ជ្រូក ,ស្ករសរ និងពង់មាន់ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ប្រាក់ សុភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយ មានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើននាក់ ចូលរួម ក្នុងការចុះចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ ។

តាមការបញ្ជាក់របស់ឯកឧត្តម គុជ លីណា បានឲ្យដឹងថា ដើមី្បអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយកចិត្តទុកដាក់អំពីសុខមាភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់ គ្រួសារក្រ១,ក្រ២ ក្នុងបរិបទកូវិដ-១៩នេះ ។ ដោយខេត្តសៀមរាបទទួលរងនូវស្ថានភាព នៃការរីករាលដាលជម្ងឺកូវិដ នេះកាន់តែមានសន្ទុះកើនឡើង ហើយរដ្ឋបាលខេត្ត បានសម្រេចធ្វើការបិទខ្ទប់ភូមិសាស្ត្រ ភូមិ សង្កាត់មួយចំនួន ជាបណ្តោះអាសន្ន ក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវិដ-១៩ នៅក្នុងសហគមន៍។ ដោយកត្តានេះហើយ ឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានបញ្ចេញនូវស្បៀងអាហារ ដែលទទួលបានពីបងប្អូនសប្បុរសជន ក្នុង និងក្រៅខេត្ត ដើមី្បធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្តបានបិទខ្ទប់ និងកំណត់ជាតំបន់ក្រហម រយ:ពេល ២សប្តាហ៍នេះ ដោយផ្តោតសំខាន់ចំពោះបងប្អូនគ្រួសារក្រ១,ក្រ២ ដែលជាអ្នកងាយរងគ្រោះបំផុត គឺត្រូវធ្វើការផ្តល់ជូនបងប្អូននៅតាមខ្នងផ្ទះផ្ទាល់ ក្នុងការកាត់បន្ថយការជួបជុំ ប្រមូលផ្តុំទៀតផង។ ចំពោះការឧបត្ថម្ភពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គ.ក្រ ,មី ១កេស , ត្រីខ ១យួរ , សាច់ជ្រូក ១គ.ក្រ , ទឹកត្រី១ដប , ទឹកស៊ីអុីវ ១ដប , ស្ករស ១គ.ក្រ និងពង់មាន់ ១០គ្រាប់ ដែលជាដំណោះស្រាយ ក្នុងគ្រាលំបាកតែប៉ុណ្ណោះ ។

តាមការបញ្ជាក់របស់រដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា មុនវិបត្តិកូវីដ-១៩ ស្ថិតិប្រជាពលរដ្ឋក្រ១-ក្រ២ នៃក្រុងសៀមរាប មានប្រហែលជា៦ពាន់គ្រួសារ ។ ប៉ុន្តែដោយសារវិបត្តិសកលកូវីដ-១៩ បានបង្កើនតួលេខប្រជាពលរដ្ឋក្រីក្រ នៅក្នុងក្រុងសៀមរាប ដល់ជាង១ម៉ឺនគ្រួសារ។ នៅក្នុងចំនួននេះ ការស្រង់ស្ថិតិសម្រាប់យុទ្ធនាការផ្តល់ការឧបត្ថម្ភជាអង្ករ ដល់គ្រួសារក្រ១-ក្រ២ និងគ្រួសារប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដោយសារវិបត្តិកូវីដ-១៩ សម្រាប់តែក្នុងតំបន់ក្រហម មាន ប្រមាណជិត ៧ពាន់គ្រួសារប៉ុណ្ណោះ ។

នៅក្នុងយុទ្ធនាការផ្តល់ស្បៀងអាហារនេះ បានបង្ហាញនូវការពន្យល់ ពីស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចក្រុមការងារចុះចែកតាមខ្នងផ្ទះ សូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលការដាក់វិធានការ និងបម្រាមផ្សេងៗ គឺដើម្បីបញ្ជៀសហានីភ័យនៃការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ និងសូមឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តវិធានការ ៣កុំ និង៣ការពារ ៕


Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook