Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកកិច្ចប្រជាមួយអង្គការដៃគូអភិវឌ្ឍន៍ ស្ដីពីការត្រៀបឆ្លើយតបបន្ទាន់ទឹកជំនន់រហ័សនៅកម្ពុជា

(ភ្នំពេញ)៖ ថ្មីនេះៗ ដោយសារតែដោយឃើញស្ថានភាពអាកាសធាតុ មានការប្រែប្រួលដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នោទូទាំងប្រទេស ដែលធ្វើឱ្យតំបន់មួយចំនួនទទួលរងបាតុភូតគ្រោះធម្មជាតិ បង្កឡើងដោយទឹកជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបណ្តាខេត្តភាគពាយព្យ និងខេត្តភាគខាងជើងប្រទេស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជាមួយអង្គការដៃគូ អភិវឌ្ឍន៍ស្ដីពីការត្រៀបឆ្លើយតបបន្ទាន់ទឹកជំនន់រហ័សនៅកម្ពុជា ដើម្បីសរុបរបាយការណ៍បច្ចុប្បន្នភាពតាមបណ្ដាលខេត្តទាំង១៩ រងគ្រោះដោយប៉ះពាល់គ្រោះធម្មជាតិ ក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោក ទេសរដ្ឋមន្ត្រី គន់ គីម ជាមួយអង្គការដៃគូអភិវឌ្ឍន៍ រួមមាន៖ អង្គការស្បៀងអាហារពិភពលោក (World Food Program, អង្គការសុខភាពពិភពលោក (WHO), អង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ព្រមទាំងអង្គការអន្តរជាតិ និងអង្គការដៃគូជាច្រើនទៀត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះដែរលោក ហង្ស សាមឿន បានលើកថា ជាក់ស្ដែងគិតចាប់ពេលនេះ ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣ម៉ឺន៩ពាន់៧០២គ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់៨៥៣គ្រួសារ ប៉ះពាល់លំនៅឋាន៣ម៉ឺន ៩ពាន់ ៤៨៥ខ្នងផ្ទះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងខូចខាត ៣០ខ្នង សាលារៀនចំនួន៤០២ខ្នង វត្តចំនួន៦៤វត្ត។ ទឹកជំនន់ដែលប៉ះពាល់ធ្ងន់ធ្ងរនេះមានចំនួន១៩ខេត្តនិងរាជធានី ដោយឡែកការងារបង្កបង្កើនផលស្រូវធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។

ក្នុងនោះស្រូវសន្ទូងជិត ១១ម៉ឺន ៦ពាន់ ៧៦៤៧ហិកតា និងដំណាំផ្សេងៗជាង ៥ម៉ឺនហិកតា។ ក្រៅពីផលដំណាំទឹកជំនន់នេះក៏ប៉ះពាល់ផ្លូវជាតិមានចំនួន១ម៉ឺន ៩ពាន់ ១៧១ម៉ែត្រនិងផ្លូវលំ២ម៉ឺន ៦ពាន់៥២០ម៉ែត្រ និងស្ពានជាច្រើនផងដែរ។ រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១២នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស។

ទន្ទឹមនេះទន្ទឹមនឹងដែលលោក ហង្ស សាមឿន បានបន្តថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងជាពិសេសអង្គការដៃគូអភិវឌ្ឍន៍ ដែលវត្តមានអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។

ក្នុងនាមតំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសូមអំពាវនាវដល់អង្គកការដៃគូអភិវឌ្ឍន៍ និងសប្បុរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ។

សូមបញ្ជាក់ថា ការរងវិសម្ពាធទាបបានធ្វើឱ្យភ្លៀងធ្លាក់ជាប់គ្នារយៈពេលប៉ុន្មានថ្ងៃនេះ ការធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ បានបង្កឱ្យមានទឹកភ្លៀងជន់លិចនៅបណ្តាខេត្តភាគពាយព្យប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកទេសរដ្ឋមន្រ្តី គន់ គីម ជាអនុប្រធានទ១ និងមានក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសមាជិកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដល់មូលដ្នាន និងទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងអន្តរជាតិ បានបន្តចុះធ្វើសកម្មភាពសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបង្កដោយជំនន់ទឹកភ្លៀងនេះយ៉ាងសស្រាក់សស្រាំ។ ប្រជាពលរដ្ឋរងការជន់លិចត្រូវបានយកទៅទួលសុវត្ថិភាព និងជំរកសត្វពាហនះផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook