Connect with us

កងកម្លាំងប្រដាប់អាវុធ

ថៃ៖ មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ (Video inside)

ប្រទេសថៃ វិបត្តិជន់លើវិបត្តិ អស់ពីទឹកជំនន់ មកកូវិដ១៩ ដដែល ថ្ងៃ ច័ន្ទទី២៧ ខែកញ្ញា​ឆ្នាំ ២០២១នេះ​មានមនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ។

(បាងកក)៖ តាមក្រសួងសុខាភិបាលថៃ បានរាយការណ៍ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,២៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១០,១៦១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១២៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១០១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១២,៤៩៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៧១,៩២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៣៦៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៣៥,៤០១នាក់។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៦លានដូស ក្នុងនោះប្រជាជនជិត ១៦លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

អត្ថបទ៖ ឈិត សំណាង

កម្ពុជា សន្តិភាព។

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook