Connect with us

ព័ត៌មានកំសាន្ត សិល្បៈ និងតារា

អតីតតារាចម្រៀងក្រុម «EV Band» លោក សែម សង្វាត ទទួលមរណភាព ក្រោយតស៊ូជាមួយជំងឺប្រចាំកាយជាច្រើនឆ្នាំ

ភ្នំពេញ:តារាចម្រៀងជើងចាស់លោក សែម សង្វាត បានទទួលមរណ:ភាពហើយកាលពីរំលងអាធ្រាត្រចូលថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ។

យោងតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា ដោយទទួលព័ត៌មានពី កូនប្រុសរបស់លោក សែម សង្វាត បានឱ្យដឹងថា ម្ចាស់បទ “ពលករឆ្លងដែន” បានទទួលមរណ:ភាពហើយកាលពីរំលងអាធ្រាត្រចូលថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះ ដោយសារជំងឺប្រចាំកាយ ។ ហើយតាមរយ:ដំំណឹងនេះមានទស្ស និកជននិងអ្នកគាំទ្រជាច្រើនសម្តែងការចូលរួមរំ លែកទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះជាមួយក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា បើតាមការបង្ហើបនាពេលកន្លងមកពីសំណាក់លោក សែម ង្វាត ផ្ទាល់បានឱ្យដឹងថា លោកមានជំងឺសាច់ច្រមុះ ជាយូរមកហើយ ហើយវាតែងតែធ្វើទុក្ខជាប្រចាំ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាម ហើយពេលខ្លះលោកក្អកធ្លាក់ឈាមថែមទៀតផង។

ទោះជាខ្លួនមានជំងឺប្រចាំកាយធ្ងន់ធ្ងរច្រើនមុខយ៉ាងណាក៏ដោយ ក៏អតីតតារាចម្រៀងក្នុងក្រុម «EV Band» រូបនេះ នៅតែតស៊ូ ខិតខំប្រឹងប្រែងទាំងឈឺទាំងជាដើម្បីកូននិងសមាជិកគ្រួសារក្នុងបន្ទុកដើម្បីលក់ផ្លែឈើគ្រប់មុខដោយមិនរស់ពឹងផ្អែកទៅលើការជួយជំនួយតែមួយមុខឡើយ។ ប៉ុន្តែដោយក្តីអាណិតអាសូរ មុនពេលទទួលមរណភាពមានសប្បុរសជនដែលបានដឹងអំពីស្ថានភាពជំងឺរបស់លោកបានផ្ញើថវិកាមួយចំនួនតាមលទ្ធភាពដើម្បីសម្រាលការលំបាកប៉ុន្តែពេលនេះលោកបានចាកចេញឆ្ងាយដោយមិនត្រឡប់។ ដោយបន្សល់ទុកនូវកូនកំព្រា និងកំពុងសិក្សានៅឡើយ ៕




ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook