Connect with us

កងកម្លាំងប្រដាប់អាវុធ

កោះតៃវ៉ាន់៖ «យើងមិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ»

(តៃប៉ិ)៖បើតាមសំដី  លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានថ្លែងនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ ប៉ុន្តែតៃវ៉ាន់នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលអង្គភាព សារព័ត៌មាន កម្ពុជា សន្តិភាព ទទួលបាននៅព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា កោះតៃវ៉ាន់ដែលត្រូវបានចាត់ទុក ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ បានអះអាងថា ក្បួនយន្តហោះចម្បាំងចិនក្នុងទំហំធំបំផុតមិនធ្លាប់មាន បានចល័តចូលមកកាន់តំបន់ការពារដែនអាកាស ដែលត្រូវបានកំណត់ដោយតៃវ៉ាន់។ យោធាតៃវ៉ាន់បានអះអាងកាលពីដើមសប្តាហ៍នេះថា យន្តហោះចម្បាំងចិនជាច្រើនប្រភេទ សរុបរហូតដល់ទៅ ១៤៨គ្រឿង បានចល័តចូលមកក្នុងតំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីកោះនេះ នៅក្នុងរយៈពេល ០៤ថ្ងៃជាប់ៗគ្នា គិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុននេះជាគំរាមគំហែង ដោយមិនមានការក្រែងចិត្តនោះឡើយ ដោយចិនបាន ប្រកាន់ថា កោះតៃវ៉ាន់គឺជាខេត្តមួយ របស់ខ្លួន ដូច្នេះ ចិនគ្មានភាពចាំបាច់ណាមួយត្រូវក្រែងចិត្តគេនោះទេ។

គួរបញ្ជាក់ថា ជុំវិញស្ថានការណ៍ដ៏រសើបបំផុត ដែលកោះតៃវ៉ាន់មិនធ្លាប់បានជួបប្រទះជាង ៤០ឆ្នាំមកនេះ លោកស្រី ត្សៃ អ៊ីងវិន បានលើកឡើងថា «តៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ… យើងសង្ឃឹមចង់បានសន្តិភាព, ស្ថិរភាព, ការរួមរស់ដែលអាចទុកចិត្តបាន និងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយនិងអ្នកជិតខាងទាំងអស់។ ប៉ុន្តែតៃវ៉ាន់ក៏នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសេរីភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យរបស់ខ្លួន»

គួរបញ្ជាក់ថា ប្រទេសចិនក៏បានចេញមុខការពារទង្វើរបស់ខ្លួនផងដែរ ដោយទីក្រុងប៉េកាំងបានអះអាងច្បាស់ៗថា អ្វីៗដែលបានកើតមានឡើងថ្មីៗនេះ គឺជាសកម្មភាពដើម្បីការពារសន្តិសុខ និងអធិបតេយ្យភាព។ ប្រទេសចិនក៏បានស្តីបន្ទោសផងដែរ ចំពោះសហរដ្ឋអាមេរិក ដែលនៅតែបន្តលក់អាវុធដល់កោះតៃវ៉ាន់ ហើយវាគឺជាដើមហេតុដែលបង្កបញ្ហាគ្រប់យ៉ាងចង់បានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកគឺ ជាភា​គីបង្កសង្រ្គាម គឺជាអ្នកញុះញង់ ដូចជាការលក់អាវុធឪ្យតៃវ៉ាន់ជដើម៕

អត្ថបទ៖ ឈិត សំណាង

កម្ពុជា សន្តិភាព។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook