ភ្នំពេញ៖ នាមុននេះបន្តិចសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសម្ដេចនឹងមានវត្តមានផ្ទាល់
នៅតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ទោះបីជាមានភ្លៀងនៅតែបន្តធ្លាក់ក៏ដោយក្ដី។
ការចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលនិងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាំព ៕