Connect with us

ព័ត៌មានជាតិ

ក្នុងខណៈពេលនេះវត្តមាន សម្ដេច ហ៊ុន សែន បានចុះទៅដល់ខណ្ឌដង្កោ កន្លែងដែលរងគ្រោះដោយសារទឹកជំនន់ហើយ

ភ្នំពេញ៖ អម្បាញ់មិញនេះបើទោះជាបីមានភ្លៀងនៅតែបន្តធ្លាក់យ៉ាងសស្រាក់សស្រាំក្ដី វត្តមានរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានចុះទៅដល់ទីតាំងនៃតំប់រងគ្រោះដោយសារទឹកជំនន់ហើយ ដែលនៅស្ថិតនៅក្នុងខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

នៅក្នុងដំណើរដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព របស់សម្ដេច ហ៊ុន សែន បានអមទៅដោយលោកឧត្តមសេនីយទោ រត្ន័ ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងអភិបាលក្រុងភ្នំពេញ លោក ឃួន ស្រេង នឹងកងកម្លាំងចម្រុះជាច្រើនទៀត។

គួរជម្រាបថា នៅពេលដែលប្រទេសជាតិជួបគ្រោះធម្មជាតិទឹកជំនន់ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់ គឺបុរសឈ្មោះ ហ៊ុន សែន ដដែលនេះដែលជាអ្នកចេញមុខដោះស្រាយបញ្ហាគ្រប់យ៉ាងជូនប្រជាពលរដ្ឋ។ មិនថាថ្ងៃឬយប់ឡើយ គាត់តែង តែតាមដានសភាពការណ៍ជាប់ជាប្រចាំដោយមិនគិតពីពេល វេលាសម្រាកផ្ទាល់ខ្លួនឡើយ។ គឺមេដឹកនាំរូបនេះហើយដែលជាអ្នកបញ្ជាទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យចេញធ្វើ សកម្មភាពតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋចេញពី ទឹកជំនន់។ គឺបុរសម្នាក់នេះហើយដែលជាអ្នកដឹកនាំបញ្ជាឲ្យប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋ។ គឺបុរសម្នាក់នេះហើយដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានតែងតែមានការជឿជាក់និងទុកចិត្តបំផុតហើយផ្តល់នូវវិភាគទានជាថវិកា សម្ភារៈនិងស្បៀងដើម្បីយកទៅជួយប្រជាពលរដ្ឋជាទីស្រឡាញ់របស់ខ្លួនដោយមិនគិតអំពីនិន្នាការនយោបាយ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

ទស្សនាផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅកាន់តំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

Posted by Fresh News on Thursday, 15 October 2020

 

Click to comment

Leave a Reply

Your email address will not be published.

Facebook