Connect with us

ព័ត៌មានអន្តរជាតិ

ឡាវជំរុញឱ្យក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

(ឡាវ)៖ គណៈកម្មាធិការជាតិបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសឡាវបានជំរុញឱ្យក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ទៅកាន់មណ្ឌលសុខភាពដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងបរិបទដែលប្រទេសនេះបានកត់ត្រានូវការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្រសួងសុខាភិបាលឡាវបានរាយការណ៍កាលពីថ្ងៃទី១០ ខែតុលា អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥០៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកជំងឺសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ២៨ ៥៤០នាក់។

យោងតាមក្រសួងនេះបានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្តមានភាពស្មុគស្មាញនៅរដ្ឋធានីវៀងចន្ទន៍ ខណៈដែលរដ្ឋធានីនេះបានបញ្ជាក់អំពីការកើនឡើងនៃករណីឆ្លងក្នុងសហគមន៍ក្នុងមួយថ្ងៃដោយមានចំនួនអ្នកឆ្លងដល់ទៅ ៤០០នាក់។

គួរកត់សម្គាល់ថា ករណីឆ្លង និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសឡាវ ភាគច្រើនជាក្រុមប្រជាជនដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook