Connect with us

ព័ត៌មានទាន់ហេតុការណ៍

ម៉ាឡេស៊ីសម្រេចលុបចោលវិធានការរឹតបន្តឹងការធ្វើសំណើរក្នុងស្រុកនិងអន្តរជាតិចំពោះពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានសម្រេចលុបចោលវិធានាការរឹតបន្តឹងចំពោះការធ្វើសំណើរឆ្លងរដ្ឋ និងការធ្វើដំណើរជាលក្ខណៈអន្តរជាតិចំពោះក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ហើយ នេះបើយោងតាមការចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះ។ ប្រភពបានបន្តថា ការលុបចោលវិធានការរឹតបន្តឹងនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរម៉ាឡេស៊ីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមពលរដ្ឋពេញវ័យរបស់ខ្លួនបានប្រមាណជា ៩០% ខណៈ ការលុបចោលវិធានការរឹតបន្តឹងនេះនឹងត្រូវមានប្រសិទ្ធភាពចាប់ពីថ្ងៃចន្ទនេះតទៅតែម្តង។

បើតាមលោក Ismail Sabri Yaakob ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបានចំនួនដ៏ច្រើនហើយ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ១២-១៧ឆ្នាំបានមួយចំនួនផងដែរ ហើយបើគិតជាសរុបរួមគឺត្រឹមពេលនេះគឺម៉ាឡេស៊ីមានពលរដ្ឋគ្រប់វ័យប្រមាណជា ៦៥% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ ខណៈម៉ាឡេស៊ីមានពលរដ្ឋសរុប ៣២ លាននាក់។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ជាង ២,៣​ លាននាក់ និងអ្នកស្លាប់ជាង ២,៧ ម៉ឺននាក់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook