Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាមេរិក និងអង់គ្លេសណែនាំពលរដ្ឋខ្លួន ឲ្យចៀសវាងស្នាក់នៅតាមសណ្ឋាគារទីក្រុងកាប៊ុល .

(កាប៊ុល)៖ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញសារព្រមានមួយ ដោយណែនាំពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ចៀសវាងការស្នាក់នៅតាមសណ្ឋាគារ បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកលើព្រះវិហារ កាលពីពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់ និងត្រូវបានក្រុមភេរវករ ISIS អះអាងថា ជាទង្វើរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFPដែលអង្គភាព សារព័ត៌មាន កម្ពុជា សន្តិភាព ទទួលបាននៅ ថ្ងៃ ច័ន្ទ​ទី ១១ ខែតុលា ឆ្នាំ ២០២១នេះ។

សូមបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការព្រមាន តាមរយៈសេចក្តីថ្លែងការណ៍មួយថា «ពលរដ្ឋអាមេរិកាំងដែលកំពុងស្នាក់នៅ ឬស្ថិតនៅក្បែរសណ្ឋាគារ ស៊ែរ៉េណា (Serena ទីក្រុងកាប៊ុល) គួរតែចាកចេញពីនោះជាបន្ទាន់… ព្រោះវាជាទីតាំងដែលអាចរង ការគំរាមកំហែងខ្លាំងផ្នែកសន្តិសុខ» នេះជាអ្វី​ដែលអាមេរិកតែងតែគិតគូរដល់ប្រចាពលរដ្ឋខ្លួនជាមុន

ក្រឡេកមកមើលក្រសួងការបរទេសអង់គ្លេសវិញ ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់ ចៀសវាងការស្នាក់នៅតាមសណ្ឋាគារនានា នៅក្នុងទីក្រុងកាប៊ុល (ជាពិសេសសណ្ឋាគារ Serena) ដោយសារតែការកើនឡើង នូវហានិភ័យនៃការគំរាមកំហែងផ្នែកសន្តិសុខសូមរំលឹកថាអង់គ្លេសតែងធ្វើអ្វីតាមអាមេរិកជានិច្ចប្រទេសពីរនេះក៏ជាគោលដៅរបស់ក្រុម ភេរវជផងដែរ ដូច្នេះពួកគេតែង ផ្តល់ព័ត៌មានឪ្យគ្នាទៅវិញទៅមកជាប្រចាំ។

គួរបញ្ជាក់ថាសណ្ឋាគារ Serena ត្រូវបានគេដឹងថា ជាកន្លែងផ្តល់សេវាស្នាក់នៅដ៏ប្រណិតបំផុតមួយ ស្ថិតនៅក្នុងទីក្រុងកាប៊ុល ហើយជារឿយៗតែងតែទទួលស្វាគមន៍ក្រុមអ្នកជំនួញ និងភ្ញៀវបរទេស ព្រមទាំងក្រុមផ្តល់ជំនួយមនុស្សធម៌អន្តរជាតិផងដែរ។ កាលពីក្រុមតាលីបង់មិនទាន់ឡើងកាន់អំណាច ពួកគេក៏ធ្លាប់ប៉ុនប៉ង វាយប្រហារសណ្ឋាគារនេះប៉ុន្មានលើកផងដែរ។

គួរបញ្ជាក់ថាបន្ថែមថា គិតចាប់តាំងពីក្រុមតាលីបង់ បានគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន កាលពីអំលុងពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ជនបរទេសជាច្រើនបានចាកចេញ ពីប្រទេសអាស៊ីខាងត្បូងមួយនេះ ប៉ុន្តែអ្នកកាសែត និងបុគ្គលិកបម្រើការងារមនុស្សធម៌មួយចំនួនរបស់អន្តរជាតិ នៅតែបន្តស្ថិតនៅក្នុងរដ្ឋធានីកាប៊ុលដដែលព្រោះជាកន្លែងសមស្របសម្រាប់ការសង្គមនានា៕

អត្ថបទ៖ ឈិត សំណាង

កម្ពុជា សន្តិភាព។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook