Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា វិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីគឺ«អាចធ្វើទៅបាន»

 (ភ្នំពេញ) ៖ តាមសេចក្តីប្រកាសរបស់​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​នៅព្រឹកថ្ងៃ​ចន្ទនេះ ​បានបើកកិច្ច​ប្រជុំពិនិត្យលើ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញថ្មី​ដែលកំណត់​ឱ្យថ្នាក់ដឹកនាំនៃ​ស្ថាប័ន​កំពូលៗ​របស់ជា​តិត្រូវមានសញ្ជាតិ​ខ្មែរតែមួយ​ជាដាច់ខាត​។ បន្ទាប់ពី​ជជែក​ពិភាក្សាគ្នា ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បានគូសបញ្ជាក់ថា​ សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ«អាច​ធ្វើទៅបាន» ​ដោយមិនប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​និងរបប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នោះឡើយ​ តាមព័ត៌ាមានដែលអង្គភាព​ សារព័ត៌មាន កម្ពុជា សន្តិភាព ទទួលបាននៅ ថ្ងៃច័ន្ទ ទី១១ ខែតុលា​ឆ្នាំ​២០២១នេះ។

ក្រុមប្រឹក្សារធម្មនុញកម្ពុជា បានប្រកាសច្បាស់ៗថា «អាចធ្វើទៅបាន» នេះ គឺជាការប្រកាសបើកភ្លើងខៀវរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលរបស់ជាតិទៅលើដំណើរទៅមុខនៃសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលតម្រូវថ្នាក់ដឹកនាំនៃស្ថាប័នកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិខ្មែរតែមួយជាដាច់ខាត។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានអះអាងថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។

សូមបញ្ជាក់ថាការប្រជុំ និងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅពេលនេះ គឺធ្វើឡើងតាមសំ​ណើរបស់ព្រះមហាក្សត្រកម្ពុជា។ ជានីតិវិធីនៃការចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដំបូងឡើយប្រមុខរដ្ឋាភិបាលកម្ពុជាត្រូវថ្វាយសារសុំការអនុញ្ញាតពីព្រះមហាក្សត្រ ហើយព្រះមហាក្សត្រក៏បានបង្គាប់ឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងផ្តល់ការពិគ្រោះយោបល់ថ្វាយព្រះរាជាវិញថា តើអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានឬអត់ត្រង់ចំណុចនេះ? ហើយមានការប៉ះពាល់អ្វីដែរឬទេ? ជាក់ស្តែង ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានបញ្ជាក់ហើយថា មិនមានផលប៉ះពាល់ឡើយ ដោយនឹងថ្វាយសេចក្តីពិនិត្យនេះទៅព្រះមហាក្សត្រ ហើយព្រមហាក្សត្រទ្រង់នឹងផ្ញើទៅរដ្ឋាភិបាល។

ជាជំហានបន្ទាប់ រដ្ឋាភិបាលកម្ពុជា នឹងផ្ញើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទៅកាន់រដ្ឋសភា ដើម្បីប្រជុំពិនិត្យ និងអនុម័ត ហើយរដ្ឋសភានឹងបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម។ ក្រោយពីបានអនុម័តរួចហើយ រដ្ឋសភានឹងបញ្ជូនមកកាន់រដ្ឋាភិបាលកម្ពុជាវិញ ហើយរដ្ឋាភិបាលនឹងថ្វាយបន្តទៅកាន់ព្រះមហាក្សត្រ ដើម្បីឡាយព្រហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ជាការប្រញាប់។ ជាការ ប្រញាប់ គឺសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះនឹងត្រូវអនុវត្តបានភ្លាមៗតែម្តង បន្ទាប់ពីម៉ោង០០ទៅនេះច្បាប់ដ៏ល្អមួយទៀតរបស់កម្ពុជាយើងដែលរាជរដ្ខាភិបាលធ្វើឡើយដើម្បីតម្កល់ផលប្រយោជន៍ ជាតិជាធំ៕

អត្ថបទ៖ ឈិត សំណាង

កម្ពុជា សន្តិភាព។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook