Connect with us

ព័ត៌មានជាតិ

មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍បូករួមទាំងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរ លេងកម្សាន្តនៅតាមគោល ដៅទេសចរណ៍នានា។

យោងតាមការផ្សាយរបស់ផេកហ្វេសបុកក្រសួងទេសចរ ណ៍នៅថ្ងៃទី១១ខែតុលានេះបានឱ្យដឹងថា សម្រាប់ស្ថាន ភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើន ឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លង មក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥ នាក់។

គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖ ខេត្ត កំពត មានចំនួន១៤០,១៦៨ នាក់, ខេត្តកែប មាន ១១១,៨៤០នាក់, ខេត្តព្រះ សីហនុ មានចំនួន៩៨,២២៩ នាក់,ខេត្តពោធិ៍សាត់ មានចំនួន៧៩,៦៧៨នាក់,ខេត្តកំពង់ចាម មានចំនួន ៦៥,៦៣៩,នាក់,ខេត្តបាត់ដំបង មានចំនួន៥៤,៩៦៩ នាក់, ខេត្តកំពង់ស្ពឺ មានចំនួន ៤៨,១៤៨នាក់និង ខេត្ត សៀមរាប មានចំនួន ៤៤,១៥៧នាក់។

ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា ជាការកត់ សម្គាល់រួមមាន៖ ចំនួនភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ លំហូរភ្ញៀវទេស ចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេស ចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវ កម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍នេះ ប៉ុន្តែសភាព ការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការ គ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ១៩ មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងខ្លះ ដូចជាការកកកុញមនុស្សច្រើននៅតាមគោលដៅមួយចំនួន ប៉ុន្តែរដ្ឋបាលមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយបញ្ហាបានទាន់សភាពការណ៍។ ជាការងារបន្តក្រសួងទេសចរណ៍នឹងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ដើម្បីជំរុញចលនាទេសចរណ៍ឱ្យកាន់តែសកម្ម និងត្រៀមក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook