Connect with us

ព័ត៌មានទាន់ហេតុការណ៍

នៅខែវិច្ឆិកាខាងមុខនេះ ថៃនឹងបើកប្រទេសទទួលភ្ញៀវទេសចរចំនួន១០ប្រទេស ដោយពុំចាំបាច់ធ្វើចត្តាឡីស័កឡើយ

ថៃ៖​ ប្រទេសថៃ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយមកពីប្រទេសដែលចាត់ទុកថា មានហានិភ័យទាបក្នុងការឆ្លងវីរុសកូវីដ១៩ ឲ្យចូលមកក្នុងព្រះរាជាណាចក្រថៃ ដោយគ្មានការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ២០២១ ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់រដ្ឋាភិបាលដើម្បីជំរុញសេដ្ឋកិច្ច។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ថ្លែងតាមទូរទស្សន៍ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១។

តាមការបញ្ជាក់បន្ថែមពីលោក ប្រាយុទ្ធ ចាន់អូចារ បានឲ្យដឹងទៀតថា ភ្ញៀវទេសចរយ៉ាងតិចណាស់ ១០ប្រទេស នឹងត្រូវបើកឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ​ ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតនោះទេ។ ប៉ុន្តែតម្រូវឱ្យបង្ហាញលទ្ធផលតេស្តរកកូវីដ តាមរយៈម៉ាសុីន RT-PCR ដែលបានធ្វើនៅក្នុងប្រទេសរបស់ខ្លួន រួចពេលមកដល់ប្រទេសថៃ តម្រូវឱ្យធ្វើតេស្តរកកូវីដម្តងទៀត នោះភ្ញៀវទេសចរនឹងអាចដើរហើរបានដោយសេរី ដូចពលរដ្ឋថៃដែរ។

បន្ថែមពីលើទៀតនោះ រដ្ឋាភិបាលក៏បានរំពឹងថា នឹងពិចារណាលើការលុបចោលការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងភោជនីយដ្ឋាន បារ ក្លឹប ខារ៉ាអូខេ កន្លែងកម្សាន្ដផ្សេងទៀត លោក ប្រាយុទ្ធ ចាន់អូចារ បានមានប្រសាសន៍ថា“ ត្រឹមថ្ងៃទី១ ខែធ្នូ យើងនឹងពិចារណាអនុញ្ញាតឱ្យមានការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុលនៅក្នុងភោជនីយដ្ឋានក៏ដូចជាប្រតិបត្តិការកន្លែងកម្សាន្តទាំងអស់នៅទូទាំងប្រទេស” ។

ប្រទេសទាំង ១០នោះដែលថៃ ចាត់ទុកមានហានិភ័យទាប និងលើកលែងការធ្វើចត្តាឡីស័ក រួមមានប្រទេស ចិន អាល្លឺម៉ង់ សិង្ហបុរី អង់គ្លេស និង សហរដ្ឋអាមេរិក។ ប្រទេសនៅសេសសល់ នឹងប្រកាសបន្ថែមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ចំណែកភ្ញៀវទេសចរមកពីប្រទេសដែលមិនស្ថិតនៅក្នុងបញ្ជី តម្រូវឱ្យធ្វើចត្តាឡីស័កជាធម្មតា​ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook