Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ប្រកាសអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ខណៈថវិកា១០ម៉ឺនដុល្លារឧបត្ថម្ភតាមរយៈនាយឧត្តមសេនីយ៍ សៅ សុខា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៣ ខែតុលានេះ។

ក្នុងឱកាសដ៏ប្រពៃនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវសារលិខិត ជូនបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដែលយើងម្នាក់ៗត្រូវ ចូលរួម និងចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធ ធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាល បានសម្រេចកំណត់ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ ឆ្នាំនេះជាឆ្នាំទី២ នៃការប្រារព្ធពិធី ប៉ុន្តែអាស្រ័យដោយស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តដែលជាហេតុមិនអាចឱ្យមានការជួបជុំមហាជនប្រារព្ធមីទ្ទីង និងធ្វើយុទ្ធនាការអប់រំ អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនោះបានឡើយ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៖

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook