Connect with us

ព័ត៌មានជាតិ

ប្រសើរណាស់! ក្រុមកសិករដាំបន្លែសរីរាង្គខេត្តស្ទឹងត្រែង លើកផែនការដាំបន្លែឱ្យបានច្រើនមុខដើម្បីទប់ទល់ជាមួយបន្លែនាំចូល

ស្ទឹងត្រែង ៖ ក្រុមកសិករដាំបន្លែសរីរាង្គនៅខេត្តស្ទឹងត្រែង បានលើកផែនការដាំបន្លែឱ្យបានច្រើនមុខ ដើម្បីរួមគ្នាទប់ស្កាត់បន្លែ នាំចូលផ្សេងៗដែលមានកាកសំណល់កសិកម្ម បង្កផលប៉ះពាល់ផ្នែកសុខភាពរបស់អ្នកបរិភោគ ។

ក្នុងសកម្មភាពប្រមូលផលបន្លែរបស់កសិករនៅខេត្តស្ទឹងត្រែង ថ្ងៃទី១៣តុលា លោក ឃីន ប៊ុនឡត កសិករដាំបន្លែ នៅឃុំសាមឃួយ ស្រុកសេសាន បានបញ្ជាក់ថាកសិករ មានជំហរនាំគ្នាផលិតបន្លែសរីរាង្គឱ្យបានច្រើនដើម្បីបំពេញតម្រូវការទៅលើទីផ្សារ សម្រាប់អ្នក បរិភោគ និងបានប្រកួតប្រជែងជាមួយបន្លែនាំចូលផង។

លោកបន្តថា ផែនការនេះលោកដាំបន្លែបាន៦ប្រភេទដូចជាត្រសក់ សណ្តែកកួរ ស្ពៃ ននោង ម្រះ និងត្រឡាចជាដើម តាមការណែនាំ របស់មន្ត្រីជំនាញផ្នែកកសិកម្មដែលបានជួយផ្តល់បច្ចេកទេស។

លោកថាបច្ចុប្បន្នមានបន្លែ នាំចូលចម្រុះមកលក់នៅលើទីផ្សារ មានបរិមាណប្រហាក់ប្រហែលគ្នា ដោយសារតែ បន្លែក្នុងស្រុកផ្គត់ផ្គង់ មកទីផ្សារមិនទាន់បានគ្រប់គ្រាន់។

លោកស្រី ព្រំសាវឿន អ្នកដាំបន្លែនៅភូមិកោះខនឌិនសង្កាត់សាមគ្គីបានបញ្ជាក់ថា៖បន្លែនាំចូលមួយចំនួនមានកាកសំណល់កសិកម្ម ច្រើន ដូចនេះបងប្អូនស្ត្រីមេផ្ទះ ពេលទិញបន្លែត្រូវចេះជ្រើសរើសបន្លែសុវត្ថិភាព គ្មានកាកសំណល់កសិកម្ម ដើម្បីយកទៅបរិភោគ ទើបមានសុខភាពក្នុងគ្រួសារល្អ ។

លោកស្រីថា៖ឆ្នាំនេះនិងលើមសំអាត អាជីវករនាំបន្លែនៅផ្សារស្ទឹងត្រែង បានទទួលស្កាល់ថាបច្ចុប្បន្នមានបន្លែនាំចូលច្រើនមែន ជាពិសេសស្ពៃក្តោប ច្រើននាំចូលមកកផែនការដាំបន្លែ ឱ្យបានច្រើនប្រភេទទៀតដើម្បីនាំចេញទៅកាន់ទីផ្សារបានគ្រប់គ្រាន់។

លោកស្រី ឡោពីប្រទេសឡាវ ចិន និង វៀតណាម ច្រើនជាងស្ពៃផលិតនៅក្នុងស្រុក ហើយមានតម្លៃប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះ។

លោកស្រីបន្តថា កសិករដាំបន្លែក្នុងស្រុកគួរគិតពីចំណុចបីយ៉ាងសំខាន់ ដូចជាគុណភាព សោភណ្ឌភាព និងបរិមាណ ទើបយើងធ្វើការ ប្រកួតប្រជែងទីផ្សារទាក់ទាញអតិថិជនអ្នកទិញបាន។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង មន្ទីរកសិកម្មរុក្ខាប្រមាញ់បានបង្កើតក្រុមបណ្តុំអាជីវកម្មដាំបន្លែក្នុងខេត្តបានចំនួន៤៧ក្រុម ក្នុងនោះនៅ ស្រុកថាឡាបរិវ៉ាត់១១ក្រុម- ស្រុកសៀមបូក១០ក្រុម- សេសាន្ត០៧ក្រុម -សៀមប៉ាង០៧ក្រុម-ក្រុងស្ទឹងត្រែង០៧ក្រុម-និងស្រុកបុរីអូស្វាយសែនជ័យ០៤ក្រុម-ដើម្បីឱ្យនាំគ្នាផលិតបន្លែសរីរាង្គសម្រាប់នាំចេញមកផ្គត់ផ្គង់ទីផ្សារ តែនៅមិនទាន់គ្រប់គ្រាន់ នៅឡើយទេ៕







ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook